CamNews

បច្ចេកវិទ្យា 

អិនចុចពិល អភិវឌ្ឍន៍ថ្មី Nokia 105 មកដល់កម្ពុជា ឆាប់ៗនេះ

ភ្នំពេញ៖ ក្រុមហ៊ុន Nokia ប្រចាំនៅប្រទេស កម្ពុជាបានបង្ហើបឲ្យដឹងថា ទូរស័ព្ទNokia 105 ដែល
ជាទូរស័ព្ទដៃ ម៉ូដែលថ្មីបំផុតរបស់ Nokia នឹងត្រូវដាក់លក់លើទីផ្សារកម្ពុជាបន្ទាប់ពីចូលឆ្នាំខ្មែររួច។
ទូរស័ព្ទថ្មីនេះមានពីរពណ៌ សំរាប់ជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌ខៀវស្រាល ហើយថែមទាំង
មានអេក្រង់ពណ៌ធម្មជាតិទៀតផង។

Nokia 105 គឺជាទូរស័ព្ទថ្មីជំនាន់ក្រោយ នៃNokia 1280 (ឬហៅតាមចំណាំនៅ ប្រទេសកម្ពុជាថា
N ចុចពិល) ដែលមកទល់នឹងពេលនេះ លក់ដាច់អស់ជាងមួយរយលាន គ្រឿងនៅទូទាំងពិភព
លោក។ ទូរស័ព្ទស៊េរីថ្មី Nokia 105 នេះ មានគុណភាពខ្ពស់ រចនាស្រស់ស្អាត និងមានបំពាក់
ឧបករណ៍ ដែលអ្នកប្រើប្រាស់ត្រូវការ ប្រចាំថ្ងៃដូចជាវិទ្យុអេហ្វអឹម នាឡិកាសម្លេង និងពិលជា
ដើម។

ក្រៅពីនេះ Nokia 105 មានប៊ូតុងមិនចូល ធូលីនិងមិនជ្រាបទឹក ចំណែកថ្មវិញអាចកាន់ភ្លើង បាន
ដល់ទៅជាង មួយខែ។ សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូន, Nokia 105 ជាទូរស័ព្ទបំរុងដ៏ប្រសើរ
បំផុត៕

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nokia 105 hightech