CamNews

ផលិតផលថ្មី 

ឧបករណ៍ប្រែក្លាយ ទូរស័ព្ទទៅជា Tablet

Phonepad មានគំនិតច្នៃប្រឌិតស្រដៀងនឹង Padfone របស់ Asus។ ជាក់ស្តែង ផលិតផលនេះ
ត្រូវបានសន្និដ្ឋានថានឹង Support គំរូស្មាតហ្វូន Android ច្រើនជាងមុន ក្នុងពេលអនាគត ជំនួស
ឲ្យការ Support តែពីរគំរូស្មាតហ្វូនគឺ Galaxy S II និង S III ដូចពេលបច្ចុប្បន្ន។ បើតាមការស្មាន
ទុក ឧបករណ៍នេះ នឹងត្រូវបានបង្ហាញខ្លួននៅខែកក្កដា ខាងមុខនេះ ក្នុងតំលៃ ១៤៩ ផោន(លុយ
អង់គ្លេស) ។

Phonepad ត្រូវបានបំពាក់ដោយអេក្រង់ LED ទំហំ 10 inch ជាមួយកំរិតពន្លឺ 1.024 x 600 pixel
ដែលបង្ហាញខ្លឹមសារទាំងស្រុងពីស្មាតហ្វូន ទៅលើអេក្រង់ធំបាន។ វាមានខ្នាតប្រវែង 187x270x
20 mm និងទម្ងន់ 968g ។ ផលិតផលប្រើប្រាស់ MHL ដើម្បីភ្ជាប់ជាមួយ បណ្តាស្មាតហ្វូនរបស់
Samsung។

ក្រុមហ៊ុនផលិត ក៏មានបំពាក់បន្ថែមនូវ Speaker Stereo និង Jack ដោតកាស 3,5 mm ហើយថ្ម
របស់វាអាចប្រើបាន ៨ម៉ោងជាប់គ្នា៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Equipment phone tablet hightech