ហ្សាកាតា ឥណ្ឌូណេស៊ី ៖ ថ្ងៃនេះ Nokia បានប្រកាសអំពីស្មាតហ្វូន Asha Touch ស៊េរីថ្មីពីរទៀត
គឺ ស្មាតហ្វូនស៊ីមពីរ Nokia Asha 308 និង ស្មាតហ្វូនស៊ីមមួយមាន Wifi គឺ Nokia Asha 309 ។
ស្របពេលជាមួយគ្នានេះដែរ ដើម្បីជួយឲ្យអតិថិជនឆែកអ៊ិនធឺណិតបានលឿន ហើយសន្សំថវិកា
បានច្រើនពីការប្រើប្រាស់អ៊ិនធឺណិតនោះ, Nokia ក៏បានផ្តល់នូវ Nokia Xpress Browser ដែល
មានប្រសិទ្ធភាពខ្ពស់ជាង Mobile Browser ក្នុងរយៈកាលកន្លងមក រហូតដល់ទៅ ៩០%។
ផលិតផលទាំងពីរខាងលើនេះ ជាប្រភេទស្មាតហ្វូន Capacitive Touch Screen ផ្តល់ជូននូវ ៖ បទ
ពិសោធន៍ SWIPE ដ៏រលូន, ឱកាសបញ្ចូលកម្មវិធីទូរស័ព្ទពីភាគីទីបី, និងមានចារឹកលក្ខណៈផ្សេងៗ ដែលត្រូវក្រុមហ៊ុនស្រាវជ្រាវនិងក្រុមហ៊ុនវិភាគធំៗនៅក្នុងពិភពលោក (តួយ៉ាងដូចជាក្រុមហ៊ុន GfK
និង IDC ជាដើម) បានចាត់ថ្នាក់ចូលទៅក្នុងប្រភេទ ស្មាតហ្វូននៃសែស្រឡាយ Asha Touch ។
Nokia Asha 308 ស៊ីមពីរ
Nokia Asha 309 មាន Wifi
លោក Timo Toikkanen នាយកប្រតិបតិ្តរងនៃក្រុមហ៊ុន Nokia បានលើកឡើងថា ៖ ទូរស័ព្ទដែល
បរិបូណ៌ទៅដោយភាពច្នៃប្រឌិត ស្ថិតនៅសែស្រឡាយ Asha Touch នេះបានត្រូវផលិតឡើងដើម្បី
តម្រូវចិត្តអ្នកដែលចង់ទទួលបាននូវបទពិសោធន៍ស្មាតហ្វូន តែត្រូវចំណាយតិច។ តាមយៈការផ្តល់
ជូននូវផលិតផលទាំងពីរម៉ូដែលនេះ គឺយើងកំពុងតែពង្រីកសែស្រឡាយស្មាតហ្វូនតំលៃទាប និងនាំ
បទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនមកជូនអតិថិជនកាន់តែច្រើនឡើងៗ។
Nokia Asha 308 និង Nokia Asha 309 នឹងត្រូវដាក់លក់នៅត្រីមាស់ទី៤ ឆ្នាំ២០១២ ក្នុងតម្លៃលក់រាយ
ប្រមាណជា ៩៩ ដុល្លាសហរដ្ឋ (តម្លៃមិនទាន់គិតបញ្ចូលពន្ធនាំចូល ឬអាករផ្សេងៗនៅឡើយ)។
ស្មាតហ្វូនទាំងពីរមានអេក្រង់ទំហំ ៣ អ៊ិង, Home Screen ច្រើនផ្ទាំង, វិទ្យុ, Speakers លឺសូរពិរោះរងំ
និងអាចដាក់ Memory បានរហូតដល់ 32GB។ វាមានផ្តល់ជូននូវ ហ្គេម EA ចំនួន ៤០ ដោយឥតគិតថ្លៃ
កម្មវិធីមើលវីដេអូ Youtube, កម្មវិធីបណ្តាញសង្គមដូចជា Facebook និង Twitter ជាដើម៕
Nokia Asha 308
Nokia Asha 309
ដោយ៖ សិលា
ប្រភព៖ NOKIA