CamNews

ព័ត៌មានបច្ចេកវិទ្យា 

ឌីជីធ្វើបដិវត្តថ្មី ប្រើអ៊ីនធឺណេត មិនកំណត់ ដោយពេញលេញ ហើយក្នុងតំលែ ១២ដុល្លារប៉ុណ្ណោះ

ដើម្បីបំពេញតំរូវការ និងបង្កលក្ខណៈ ឲ្យកាន់តែងាយស្រួល ដល់អតិថិជនរបស់ខ្លួន ឌីជីបាន
ផ្តល់ជូននូវ កញ្ចប់សេវាកម្មថ្មី ដែលនឹកស្មានមិនដល់ ជាមួយនឹងតំលៃនៅដដែល ព្រមទាំងការ
ផ្ដល់ជូន ពិសេសៗជាច្រើនទៀត។ ដោយក្នុងនោះ អតិថិជនរបស់ឌីជីទាំងអស់ នឹងអាចប្រើ
ប្រាស់អ៊ីនធឺណេត ដោយមិនកំណត់និងពេញលេញ ក្នុងល្បឿនរហូតដល់ ២Mbps ក្នុងតំលៃ
ចាប់ផ្តើមត្រឹមតែ ១២$តែប៉ុណ្ណោះ។

ដូច្នេះពួកគេពិតអស់កង្វល់ អំពីការអស់បរិមាណ ប្រើប្រាស់ទៀតហើយ។ ជាពិសេសអតិថិជនឌីជី
អាចរីករាយជាមួយនឹង មហាល្បឿនដោយឥតគិតថ្លៃ ដែលពួកគេអាចទាញយក ឯកសារនិងប្រើ
ប្រាស់អ៊ីនធឺណិត រហូតដល់ ៥Mbps ចាប់ពីម៉ោង១២យប់ រហូតដល់ម៉ោង៧ព្រឹក។ ជាពិសេស ជា
មួយនឹងឌីជី ពួកគេអាចទស្សនាវីដេអូ លើគេហទំព័រយូធូប (Youtube) ក្នុងល្បឿនលឿន និងមិន
រអាក់រអ៊ួល។

ជាមួយគ្នានោះដែរ រាល់អតិថិជនទាំងអស់ នឹងទទួលបានការផ្តល់ជូន ជាច្រើនទៀតដែលលើសពី
អ៊ីនធឺណិត។ នោះគឺជាកាតបញ្ចុះតម្លៃឌីជីក្លឹប ដែលពួកគេអាចទទួលបាន ការបញ្ចុះតំលៃពិសេសពី
ដៃគូ របស់ឌីជីក្លឹបចំនួនជាង ១៤០ហាង ចំពោះការទិញទំនិញ ញ៉ាំអាហារ និងរកសេវាកម្មផ្សេងៗ
ទៀត។ ឌីជីក៏ផ្តល់ជូនផងដែរ ដល់អតិថិជនរបស់ខ្លួន នូវសេវាកំសាន្តមួយដ៏ធំ និងមិនគិតថ្លៃដែល
ហៅថា សេវាកម្មឌីជីវើល។ ក្នុងនោះអតិថិជនអាចរីករាយ ជាមួយនឹងការទស្សនាភាពយន្តថ្មីៗ ដែល
មានគុណភាពជា HD (Digi Movie) ការចែករំលែកវីដេអូក្លីប (Digi Box) និងទាញយក ការចែករំលែក
កម្មវិធី សំរាប់ប្រើប្រាស់ក្នុងប្រពន្ធ័កំព្យូទ័រ (P2PUSH) ព្រមទាំងការលេងហ្គេមកំសាន្ត និងអត្ថប្រយោ
ជន៍ដ៏ទៃជាច្រើន ទៀតក្នុងល្បឿនរហូតដល់ ១០mbps។

សូមជំរាបផងដែរថា ឌីជី គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម អ៊ីនធឺណិតដែលឈានមុខគេ នៅទីក្រុងភ្នំពេញ
ជាមួយនឹង បច្ចេកវិទ្យាដ៏ទំនើបគឺ បច្ចេកវិទ្យាខ្សែរកាបអុបទិក តាំងពីឆ្នាំ២០០៨មកម្លេះ។ ក្នុងនោះផង
ដែរ ឌីជីក៏បានប្តេជ្ញាចិត្ត ក្នុងការពង្រឹងគុណភាព ជាមួយនិងសេវាកម្មអោយកាន់ប្រសើរ ដើម្បីនាំអ្នក
ប្រើប្រាស់ ទៅកាន់ពិភពឌីជីថល អោយសមស្របទៅនឹង ពាក្យស្លោករបស់ខ្លួន “Digi Your Digital
World”។

សំរាប់ព័ត៌មានបន្ថែម អតិថិជនអាចទំនាក់ទំនង ទៅកាន់ផ្នែកលក់របស់ឌីជី ដែលមានលេខ ០៩៨
៨៨៨ ៩៩២/ ០៩៨ ៨០០ ៩១៣ ឬការិយាល័យព័ត៌មាន ដែលមានលេខ ០២៣/០៧៧ ២២ ៧៧ ៦៦
ឬអាចចូលទៅកាន់គេហទំព័រ www.digi.com.kh/digi/net/home/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: digi internet service hightech