ថ្មីៗនេះ Samsung បានធ្វើឲ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើលជាថ្មីទៀត ដោយបានបង្ហាញណែនាំជាផ្លូវការ នូវស្មាតហ្វូន Galaxy Grand Neo ដែលជាស្មាតហ្វូនទំហំធំ ប៉ុន្តែមានលក្ខណៈសម្បត្តិមធ្យម ។ បើធៀបជាមួយនឹង Galaxy Grand ដំបូងគេ ស្មាតហ្វូន Grand Neo ក្រៅតែពីមានរូបរាងខាងក្រៅ ដូចនឹង Grand វាថែមទាំងមានលក្ខណៈសម្បត្តិ ប្រហាក់ប្រហែលគ្នាផងដែរ។
Galaxy Grand Neo មានអេក្រង់ ទំហំ 5-inch កំរិតរីសូលុយហ្សិន 480 x 800, chip Quad Core 1,2GHz, RAM 1GB, ថាមពលថ្ម 2.100mAh។ វាបំពាក់កាមេរ៉ាក្រោយទំហំ 5MP និងកាមេរ៉ាមុខ VGA។ តាម Samsung បានឲ្យដឹងថា Galaxy Grand Neo មានបំពាក់តែបច្ចេកវិទ្យា 3G ប៉ុណ្ណោះ មិនមែនបំពាក់ 4G/LTE បូករួមជាមួយនឹងតំលៃលក់ជាង ៣៥០ ដុល្លារ គឺ Samsung ចង់ដាក់ Grand Neo ជាស្មាតហ្វូនស៊េរីមធ្យម។
គួរបញ្ជាក់ផងដែរថា Samsung នឹងដាក់លក់ Galaxy Grand Neo នៅលើទូទាំងពិភពលោក ក្នុងរយះពេល ពីរបីថ្ងៃ ខាងមុខទៀតនេះ។
លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Galaxy Grand Neo :