កាលពីពេលថ្មីៗនេះ Apple ទើបតែធ្វើការបង្ហោះនូវវីដេអូផ្សាយពាណិជ្ជកម្មថ្មីមួយ ដ៏គួរឲ្យចាប់ អារម្មណ៍ដល់ iPhone 5S ពោរពេញដោយភាពរំជើបរំជួល និងមានអត្ថន័យ។
ដោយសារតែវាមានខ្លឹមសារពោរពេញដោយអត្ថន័យ ស្តីពីសេចក្តីស្រលាញ់នៅក្នុងគ្រួសារ ពី បណ្តាសមាជិកទាំងអស់ ផ្តល់ឲ្យគ្នាទៅវិញទៅមក បានធ្វើឲ្យវីដេអូនេះ មានសន្ទុះនៃភាពទាក់ ទាញ យ៉ាងខ្លាំង។
ពាណិជ្ជកម្មថ្មីមួយនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ទាំងការផ្តល់ព័ត៌មាន ក៏ដូចជាភាពរំជួល ចិត្ត ក្នុងពេលដែលបាន ផ្សារភ្ជាប់ជានឹងសារ ពោរពេញដោយអត្ថន័យ ស្តីពីសេចក្តីស្រលាញ់ នៅក្នុងគ្រួសារមួយ ក្នុងរដូវឈប់សម្រាកបុណ្យណូអែល។ ទន្ទឹមនឹងការបង្កើតបរិយាកាស បុណ្យគ្រីស្មាស់ ដ៏សប្បាយរីករាយមួយនោះ TVC នេះ ក៏បានធ្វើការណែនាំពីបណ្តា Features លេចធ្លោមួយចំនួន របស់ iPhone 5S ផងដែរដូចជា គុណភាពកាមេរ៉ា ដ៏អស្ចារ្យ ថតវីដេអូយឺតៗ និងសមត្ថភាពកែសម្រួលវីដេអូ ក៏ដូចជាបច្ចេកវិទ្យាចាក់វីដេអូអត់ខ្សែ AirPlay។
អ្នកជំនាញមួយចំនួនបាន បញ្ជាក់ឲ្យដឹងថា នេះគឺជាវីដេអូផ្សាយពាណិជ្ជកម្ម Brand iPhone 5S ដែលល្អជាងគេបំផុត ដែលអាចនិយាយបានថា ជាពាណិជ្ជកម្ម iPhone ល្អជាងគេបំផុត តាំងពី ដើមរហូតដល់ពេលបច្ចុប្បន្ន។
ខាងក្រោមនេះ គឺជាវីដេអូដែលមានរយះពេល ៩០ វីនាទី ស្តីពីបរិយាកាសបុណ្យណូអែល ក្នុងពាណិជ្ជកម្មថ្មី៖
វីដេអូដែល Apple ធ្វើពាណិជ្ជកម្ម ដោយប្រើ iPhone 5S ថត៖
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖
- សល់ក្នុងស្តុកច្រើន iPhone 5C ត្រូវបានលក់បញ្ចុះតំលៃ គួរឲ្យភ្ញាក់ផ្អើល នៅអាមេរិច
- សុបិនស្មាតហ្វូន Nokia ប្រើ Android តំលៃថោក ត្រូវរលាយអស់ហើយ
- Microsoft បានបាត់បង់ វិស្វករដ៏ល្បីមួយរូប ទៅក្នុងដៃរបស់ Google
ប្រែសម្រួល៖ សិលា
ប្រភព៖ zing