ស្មាតហ្វូនដែលមានអេក្រង់ថ្លា មើលធ្លុះពីម្ខាងទៅម្ខាង គឺជាគោលដៅរបស់ក្រុមហ៊ុនជាច្រើន
ប៉ុន្តែដើម្បីផលិតវា គឺជារឿងមួយដែលមិនងាយស្រួលឡើយ។ Polytron Technologies(ក្រុម
ហ៊ុនតៃវ៉ាន់) កំពុងតែខិតខំយ៉ាងខ្លាំង ដើម្បីសំរេចបាននូវក្តីស្រមៃមួយនេះ។
"ស្មាតហ្វូនមើលធ្លុះនេះ នឹងបង្ហាញខ្លួននៅចុងឆ្នាំ ២០១៣ នេះ, សូមជឿជាក់លើខ្ញុំ", Sam
Yu របស់ Polytron Technologies បាននិយាយយ៉ាងម៉ឺងម៉ាត់ជាមួយ The Verge។ ទន្ទឹងនឹង
នោះ Polytron បានបន្ថែមថា ក្រុមហ៊ុនកំពុងតែធ្វើការទាក់ទងទៅបណ្តាក្រុមហ៊ុនធំៗជាច្រើន
នៅអាមេរិច, អឺរ៉ុប, ជប៉ុន និងកូរ៉េ ដើម្បីធ្វើការផលិតនូវផលិតផលនេះផងដែរ៕
ទស្សនាវីដេអូ ស្មាតហ្វូនមើលធ្លុះរបស់ Polytron ដូចខាងក្រោម ៖
ដោយ៖ សិលា
ប្រភព៖ VE