អ្នកស្រាវជ្រាវ John Stessel សហការណ៍ជាមួយក្រុមសៀករហ័សកម្ម Martinka នៅ New
Jersey អាមេរិក កំពុងអភិវឌ្ឍនូវខ្សែបញ្ចូលថាមពលថ្មពិសេសមួយប្រភេទ ដែលធ្វើឱ្យស្មាត
ហ្វូនរបស់អ្នក មើលទៅដូចកំពុងហោះ។
ក្រៅពីមុខងារដូចទៅនឹងទម្រ ខ្សែបញ្ចូលថាមពលនេះ ក៏ជួយរក្សាឱ្យស្មាតហ្វូន អណ្ដែតទៅ
លើ ខណៈកំពុងបញ្ចូលថាមពល។ អ្នកនៅក្បែរ ប្រាកដជានឹងភ្ញាក់ផ្អើល ហើយសួរថា អ្នក
រៀនសៀករហ័សកម្មនេះ មកពីណា។
គម្រោងបច្ចេកវិទ្យានេះ កំពុងត្រូវបានបង្កើតមូលនិធិ នៅលើទំព័រ Kickstarter ហើយវាអូស
ទាញបានប្រភពទុន ជិត ១៦.០០០ដុល្លារ គឺច្រើនជាងទ្វេដង ធៀបនឹងគោលដៅ។
ខ្សែបញ្ចូលថាមពលនេះ មាន ២ពណ៌ គឺខ្មៅ និង.ស ហើយវាអាចប្រើបាន នៅលើ iPhone
5s/5c/5, iPhone 4s/4 និងបណ្ដាស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិ Android ដែលប្រើ micro
USB ។ តាមការបង្ហើបឱ្យដឹង តម្លៃរបស់វា គឺ ២៤ដុល្លារ នៅអាមេរិក ហើយផលិតផលនេះ នឹង
មកដល់ដៃក្រុមអ្នកវិនិយោគ ក្នុងខែកញ្ញាខាងមុខ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ kickstarter/ mashable