Galaxy Tab 3 version 8 inch ប្រើប្រាស់អេក្រង់កំរិតពន្លឺ 1.280 x 800 pixel ជាមួយ 189 ppi។
Tablet បំពាក់នូវ CPU Dual Core ល្បឿន 1,5 GHz នៅមិនទាន់ច្បាស់ពីក្រុមហ៊ុនផលិត, RAM
1,5 GB រួមជាមួយមេម៉ូរីក្នុងអាចជ្រើសរើសបានគឺ 16 ឬ 32 GB ហើយអាចបន្ថែមមេម៉ូរីក្រៅបាន
តាមរយះកាត microSD ឡើងដល់ 64 GB។
Tablet 8 inch ថ្មីរបស់ Samsung ប្រើប្រាស់ថ្ម 4.450 mAh និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2
Jelly Bean។ វាក៏មាន Support Wi-Fi, 3G និង LTE។ កាមេរ៉ាមុខ និងក្រោយរបស់ Galaxy Tab 3
8.0 មានទំហំ 1,3 និង 5 megapixel។
ក្នុងនោះម៉ូដែល 10 inch ក៏បំពាក់នូវកំរិតពន្លឺអេក្រង់ដូចនឹង Galaxy Tab 3 8.0 និងមាន149 ppi។
កាមេរ៉ាក្រោយមានទំហំតែ 3 megapixel ក្នុងពេលកាមេរ៉ាមុខមានទំហំ 1,3 megapixel។
និយាយពីរូបសណ្ឋាន Galaxy Tab 3 10.1 បំពាក់នូវ CPU Intel Dual Core ល្បឿន 1,6 GHz,
RAM 1 GB និងមេម៉ូរីក្នុងមានពីរជម្រើសដូច Tab 3 8.0 ដែរ ហើយវាក៏អាចបន្ថែមមេម៉ូរីក្រៅបាន
តាមរយះកាត microSD ឡើងដល់ 64 GB ផងដែរ។ Tablet 10,1 inch ថ្មីបំផុតរបស់ Samsung ប្រើ
Android 4.2 Jelly Bean, ថ្ម 6.800 mAh និងមាន Support Wi-Fi, 3G និង LTE។
តាមការប៉ាន់ស្មាន គំរូ Galaxy Tab 3 8.0 និង 10.1 នឹងដាក់លក់នៅលើទីផ្សារអន្តរជាតិ នៅក្នុងខែ
នេះតែម្តង។ ជាក់ស្តែង តំលៃលក់របស់វាទាំងពីរ នៅមិនទាន់ត្រូវបានបង្ហើប ឲ្យដឹងនៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ VE & K14