យប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal របស់អង់គ្លេស បានបើកទ្វារ Emirates Stadium ស្វាគមន៍ក្រុម ភ្ញៀវ Bayern Munich ម្ចាស់ជើងឯក Champion League ចាស់មកប្រកួត ជើងទី ១ ។
បើកការ ប្រកួតតង់ ទី១ ភ្លាមកីឡាករ Boateng របស់ Bayern ធ្វើអោយ មានកំហុស នៅក្នុងតំបន់ គ្រោះថ្នាក់ ។ Boateng ទទួលបាន កាតលឿងហើយ Arsenal ទទួលបាន បាល់ពិន័យ ១១ ម៉ែតតែ សំណាងអាក្រក់ Ozil ស៊ុតមិនចូលឡើយ ។ មកដល់នាទីទី ៣៨ កីឡាករ Szczesny ទទួលបានកាត ក្រហមព្រោះតែ លេងក្តៅៗពេក ធ្វើអោយ Arsenal សល់សមាជិក តែ ១០ រូបប៉ុណ្ណោះ ។ កីឡាករDavid Alaba ក៏ទទួលបាន បាល់ពិន័យ ១១ម៉ែតដូច Arsenal ផងដែរ កុំឲ្យចាញ់ចិត្ត Alaba ក៏ស៊ុត មិនចូលដូចគ្នា ធ្វើអោយចប់តង់ទី ១ គ្រាប់បាល់គឺ ០ ទល់ ០ ។ ចូលមកដល់ តង់ទី ២ ក្រុម Bayern ចាប់ផ្តើម សំរុកទៅលើ ក្រុម Arsenal ដែលមាន សមាជិកតែ ១០ រូបហើយ ក៏ស៊ុតបាន មួយគ្រាប់ ក្នុងនាទីទី ៥៤ ដោយកីឡាករ Toni Kroos ។ Arsenal ចាប់ផ្តើមលេង ក្តៅទៀតហើយ ទទួលបាន កាតលឿង ២ ទៀត ។ ជិតចប់តង់ ទៅហើយក្នុងនាទីទី ៨៨ Thomas Muller របស់ Bayern ក៏ស៊ុត បន្ថែមបាន មួយគ្រាប់ទៀត ជួយអោយ Bayern Munich ឈ្នះក្រុមម្ចាស់ផ្ទះ Arsenal ០ ទល់ ២ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14,youtube