CamNews

ទូរស័ព្ទ 

Apple រៀបចំបង្ហាញ iPhone "តំលៃថោក", ចាប់ពី 99 USD

មិនបានចូលរួមការតាំងពិព័រណ៍ CES 2013 ប៉ុន្តែ Apple កំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍
ពេលដែលគេហទំព័រ Wall Street Journal ទើបតែបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងតែធ្វើ
ការអភិវឌ្ឍន៍ iPhone Version ថ្មីមួយលក់ក្នុងតំលៃថោកជាងមុន ក្នុងគោលបំណងប្រកួតប្រជែង
ជាមួយផលិតផល Android។ ក្នុងនោះ ផលិតផលថ្មីនេះនឹងធ្វើការបង្ហាញខ្លួននៅក្នុងឆ្នាំ 2013
នេះ ប៉ុន្តែមិនដឹងថា នៅដើមឆ្នាំ រឺក៏ចុងឆ្នាំនោះទេ។

ព័ត៌មានខាងលើអាចជឿជាក់បានច្រើន ព្រោះថា Wall Street Journal ត្រូវបានគេដឹងថា មាន
ភាពជិតស្និទ្ធជាមួយ Apple ដែលមុននេះបណ្តាព័ត៌មានពី iPhone 5 ក៏ដូចជា iPad Mini ដូចជា
ថ្ងៃបង្ហាញខ្លួន សុទ្ធតែត្រឹមត្រូវទាំងអស់។

ទន្ទឹមនឹងព័ត៌មានខាងលើ  Bloomberg ក៏បានទទួលព័ត៌មានពាក់ព័ន្ធមួយពីអ្នកមិនបង្ហាញឈ្មោះ
បានឲ្យដឹងថា Apple កំពុងតែអភិវឌ្ឍ iPhone Version ថ្មីមួយ តំលៃថោកជាងមុនដើម្បីបំពេញ
តម្រូវការអតិថិជនគ្រប់គ្នាតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ។ ផលិតផលនេះនឹងត្រូវបង្ហាញខ្លួន
នៅចុងឆ្នាំ 2013 ដែលដាក់លក់ចាប់ពីតំលៃ 99 USD ដល់ 149 USD ប៉ុណ្ណោះ។

ប្រភពព័ត៌មានមួយផ្សេងទៀតពី Digitimes (តៃវ៉ាន់) ក៏បានឲ្យដឹងថា Apple កំពុងចាប់ផ្តើមសហ
ការ ជាមួយដៃគូផលិតនៅប្រទេសចិន ដើម្បីផលិតនូវ iPhone Version ថ្មីដែលមានតំលៃថោក
ជាងមុន។ ក្រៅពីនេះ Version ថ្មីមួយទៀតដែលមានអេក្រង់ធំជាង iPhone 5 (4 inch) ក៏កំពុង
ធ្វើការស្រាវជ្រាវ នាំចូលធ្វើការផលិតផងដែរ។

កាលពីខែធ្នូ ក្រុមអ្នកអភិវឌ្ឍន៍ Software មួយចំនួនបានរកឃើញថា Apple កំពុងតែសាកល្បង
គំរូ iPhone ចម្លែកមួយ ដែលត្រូវបានគេចាត់ទុកថាជា iPhone 6 រឺ 5S ជាមួយនឹងប្រព័ន្ធប្រតិបត្តិ
ការ iOS 7 នៅទីចាត់ការកណ្តាលរបស់ក្រុមហ៊ុន៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Apple iPhone 'cheap' smartphone hightech