CamNews

បច្ចេកវិទ្យា 

Window Phone តំលៃថោករបស់ Samsung បង្ហាញខ្លួននៅវៀតណាម

Smartphone ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Window Phone 7.5 របស់ Samsung គឺ
Omia M
បានមានមុខនៅលើទីផ្សារ(កាប់ដាវ) តំលៃ 5,3លានដុង (ប្រហែលជាង
200 USD)។

ទូរស័ព្ទនេះមានការរចនាម៉ូដស្តើងស្រាល ជាមួយសំបកធ្វើពីជ័រពណ៌ប្រផេះ។ ពេលកាន់នៅក្នុង
ដៃមានអារម្មណ៍ វារឹងមាំដូចជាលោហធាតុ។ Omnia M បើទោះជាប្រភេទទូរស័ព្ទតំលៃថោក តែ
វាត្រូវបានបំពាក់នូវអេក្រង់ Super AMOLED 3,7 inch, Smooth និងមានពន្លឺច្បាស់ល្អនៅក្រោម
ពន្លឺព្រះអាទិត្យខ្លាំង។

Omnia M ជា Window phone តំលៃថោករបស់ Samsung

ទូរស័ព្ទប្រើ CPU Single Core ល្បឿន 1 GHz, RAM 384 MB, camera 5 megapixel ប៉ុន្តែអាចថត
វីដេអូបានតែ VGA។ ក្រៅពីនេះវាក៏អាចធ្វើការភ្ជាប់ network 3G HSDPA បានផងដែរ។

 

ដោយ៖ សិលា
ប្រភព៖ VE



Tags: Samsung Window Phone cheap price vietnam smartphone hightech