កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Willcom (ជប៉ុន) បានបង្ហាញធ្វើការណែនាំទូរស័ព្ទដែល "តូចបំផុត
និងស្រាលបំផុត" នៅលើពិភពលោក ដែលមានឈ្មោះថា Phone Strap 2 WX06A។ ទូរស័ព្ទនេះ
ត្រូវបានផលិតដោយក្រុមហ៊ុន Eibitto ដែលមានខ្នាតប្រវែង 32 x 70 x 10.7mm និងទម្ងន់ត្រឹមតែ
32 g។ វាត្រូវបានបំពាក់ដោយអេក្រង់ពណ៌ទំហំ 1" កំរិតពន្លឺ 90 x 64 pixel, Support ក្នុងការទទួល
email ជាអក្សរ, សមត្ថភាព Call និង SMS ។
ទូរស័ព្ទនេះមានអង់តែនពីរ ក្នុងនោះមួយមានលទ្ធភាពបំលាស់ទីដើម្បីបង្កើនសមត្ថភាពចាប់សេវា។
Phone Strap 2 ប្រើថ្មទំហំ 400mAh, អាចនិយាយបាន 2 ម៉ោងជាប់គ្នា និង Stand by បាន 12 ថ្ងៃ។
Willcom ដាក់លក់ Phone Strap 2 តែនៅជប៉ុន ជាមួយពណ៌ស ផ្កាឈូក និងខ្មៅ ដែលមានចំនួនតែ
12.000(ដប់ពីរពាន់) គ្រឿងប៉ុណ្ណោះដាក់លក់លើទីផ្សារ។ សំរាប់តំលៃនៃទូរស័ព្ទនេះ នៅមិនទាន់
បានដឹងតំលៃប៉ុន្មាននៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ TTE