CamNews

កីឡាអន្តរជាតិ 

ចំអកឱ្យគេថា "ខ្ទើយ" ក្រុម Bayern ត្រូវទទួលពិន័យ ជាង ១ម៉ឺនដុល្លារ និង​បិទ​តំបន់​មួយ នៃ​ជួរ​កៅអី

ក្រុមជើងឯក Champions League ត្រូវទទួលពិន័យ ពីសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដោយសារ តែបានបណ្ដោយឱ្យក្រុមអ្នកគាំទ្ររបស់ខ្លួន ចំអកឱ្យកីឡាកររបស់ Arsenal នៅក្នុងការប្រកួតក្នុង
ក្របខណ្ឌនៃជុំ ១៦ក្រុម ថាជា “អ្នកប្រយុទ្ធខ្ទើយ”។

ទីលាន Allianz Arena ត្រូវទទួលពិន័យ ពី UEFA

ការប្រកួតលើកទីពីរ រវាង  Bayern និង Arsenal ក្នុងក្របខណ្ឌនៃវគ្គ ១៦ក្រុម មានអ្នកគាំទ្ររបស់
Bayern មួយចំនួន បានលើកបដាដែលមានរូបគំនូររបស់កីឡាករ Arsenal និងមានអក្សរធំៗថា
“ខ្សែប្រយុទ្ធខ្ទើយ”។ កីឡាករដែលនៅក្នុងផ្ទាំងបដានេះ ត្រូវបានគេយល់ថា សំដៅទៅលើកីឡាករ
Mesut Ozil និងកិច្ចសន្យាដែលមានតម្លៃខ្ពស់ រវាង Arsenal និងកីឡាកររូបនេះ។

ទង្វើមិនល្អនេះ បណ្ដាលឱ្យក្រុម Bayern ត្រូវទទួលការពិន័យផ្នែករដ្ឋបាល ជាទឹកប្រាក់ ចំនួន
១ម៉ឺនអឺរ៉ូ (ប្រហែល ១៤០០០ដុល្លារអាមេរិក)។ ទន្ទឹមនឹងនេះ ពួកគេក៏ត្រូវបិទតំបន់មួយ ក្នុងចំណោម
តំបន់ទាំង ១៣១ នៅក្នុងទីលាន Allianz Arena ក្នុងការប្រកួតលើកទីពីរ ជាមួយ Man Utd នៅវគ្គ
១/៤ ផ្ដាច់ព្រ័ត្រ នៃ  Champions League ។

សកម្មភាពមិនល្អមួយ របស់ក្រុមអ្នកគាំទ្រ ធ្វើឱ្យ Bayern ខាតបង់


ការពិន័យនេះ បង្កផលអវិជ្ជមានមួយ សម្រាប់ក្រុម Bayern ដោយសារតែខ្វះកន្លែងមួយផ្នែក
សម្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួន។

ក្រុមបាល់ទាត់របស់អាល្លឺម៉ង់ បានចូលដល់វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ Champions League បន្ទាប់ពីបាន
ផ្ដួល Arsenal ៣-១ ក្រោយការប្រកួតពីរលើក។ ក្នុងវគ្គបន្ទាប់ Bayern ត្រូវទៅធ្វើជាភ្ញៀវ នៅទី
លាន Old Trafford នាថ្ងៃទី ១ខែមេសា មុនពេលទទួល Man Utd នៅលើវាលស្មៅម្ចាស់ផ្ទះ ក្នុង
ថ្ងៃទី៩មេសា។

Celtic ក៏​ធ្លាប់​ត្រូវ​បាន​ពិន័យ៤២០០០ អឺរ៉ូ បន្ទាប់​ពី​ក្រុម​អ្នក​គាំទ្រ លើក​បដា ប្រឆាំង AC Milan


UEFA មានការតឹងតែង ចំពោះសកម្មភាពដែលមានលក្ខណៈរើសអើងពួជសាសន៍ ឬនយោបាយ
នៅក្នុងពេលប្រកួត។ មុននេះ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក៏បានសម្រេចពិន័យ Celtic, Ajax
និង CSKA Moscow ក្នុងពីររដូវកាលថ្មីៗនេះ ដោយសារតែបានប្រព្រឹត្តកំហុសស្រដៀងគ្នានេះ។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail



Tags: Bayern UEFA Oezil Gay Gunner Arsenal