CamNews

ព័ត៌មានបច្ចេកវិទ្យា 

សម្ពោធ ទូរទឹកកក Samsung ស៊េរីថ្មី ជាមួយនឹង ការធានា១០ឆ្នាំ នៅហាង K-four

ភ្នំពេញៈ ក្រុមហ៊ុន Samsung កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ បានសម្ពោធ ទូរទឹកកក
Samsung ស៊េរី RT 38ថ្មី នៅផ្សារទំនើប K4 (ខាងមុខវិទ្យាល័យបាក់ទូក) ដែលជាដៃគូរបស់ខ្លួន
ដោយមានការចូលរួមពីភ្ញៀវកិត្តិយសច្រើន រួមជាមួយវត្តមានតារាចម្រៀង សុគន្ធ នីសា តំណាង
ផលិតផល Samsung នៅកម្ពុជា ផងដែរ។

លោក វ៉ាត ឡាំផេង ប្រធានគ្រប់គ្រងប្រចាំប្រទេស ក្រុមហ៊ុន Thai Samsung Electronics Co., Ltd
បានមានប្រសាសន៍ថា “ទូទឹកកក Samsung ស៊េរីថ្មីនេះ មានលក្ខណៈ ពិសេសៗជាច្រើន ដែលនឹង
ធ្វើ ឲ្យអតិថិជនពេញចិត្តបំផុត ដោយសារវាជាប់ធន់ បានយូរ សន្សំសំចៃ ថាមពលខ្ពស់ ងាយស្រួល
ប្រើ និងអាចរក្សាទុកម្ហូបអាហារឲ្យនៅស្រស់ បានយូរ។

លោក គិត ប៊ុណ្ណារ៉ុង តំណាងឱ្យផ្សារទំនើប K-Four បានស្វាគមន៍ចំពោះ ផលិតផលថ្មីនេះ ដោយ
លោក ចាត់ទុកថា ទូរទឹកកកថ្មីSamsung ស៊េរីថ្មីនេះ នឹងចូលរួមចំណែក ទាក់ទាញអតិថិជន នៅ
ហាង K-Four កាន់តែច្រើន ឡើងថែមទៀត ។

ទូទឹកកក Samsung ស៊េរី RT 38 ថ្មី សម្រាប់ទសវត្សរ៍ថ្មី មានភាពជាប់ធន់ បានយូរក្នុងកម្រិត ស្តង់ដារ
ខ្ពស់ ដោយមាន ការធានារយៈពេល 10 ឆ្នាំ លើប្រព័ន្ធ Digital Inverter Compressor មានថាមពល
ខ្ពស់ស្ងាត់ល្អ និងផ្តល់ភាពត្រជាក់ក្នុង ទូទឹកកកបានល្អបំផុត។ លក្ខណៈ ពិសេស ដទៃទៀត មាន
ដូចជា Moist Fresh Zone និង Quick Cooling Mode ដែលអាចរក្សាទុក បន្លែ ផ្លែឈើ ត្រីសាច់ ឲ្យនៅ
ស្រស់ៗបានយូរ។ ហើយ អតិថិជន នឹងរីករាយ ចំពោះភាពងាយស្រួល នៃការច្នៃប្រឌិត ក្នុងការរក្សា
ទុក ម្ហូបអាហារ របស់ទូទឹកកក ស៊េរីថ្មី សម្រាប់រយៈពេល ជាច្រើនឆ្នាំ ទៅមុខទៀត ដូចជាធ្នើរ Easy
Slide Shelf ជាដើម។ អតិថិជនទាំងអស់ នឹងមានភាពរីករាយក្នុងចិត្ត ចំពោះការចំណាយលើថ្លៃ អគ្គិ
សនីតិចតួចបំផុត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: samsung k four hightech news