CamNews

ថេបប្ល៊ែត 

Tablet Windows RT ថ្មីពីរស៊េរីរបស់ HTC ប្រើ Chip Quad Core

គំរូ Tablet ថ្មីពីរស៊េរីរបស់ក្រុមហ៊ុនតៃវ៉ាន់ ដែលមានឈ្មោះថា R7 និង R12 ត្រូវបានកំនត់ថា
នឹងប្រើប្រាស់អេក្រង់ទំហំ 7 inch និង 12 inch ជាមួយនឹងការប្រើប្រព័ន្ធប្រតិបត្តិការ Windows
RT Blue ថ្មីបំផុត។

Slashgear បានឲ្យដឹងថា HTC R7 អាចនឹងត្រូវបំពាក់ដោយអេក្រង់កំរិតពន្លឺ Full HD។ វាមាន
RAM 2 GB និង chip Qualcomm Snapdragon 800 quad core។ មេម៉ូរីក្នុងរបស់ R7 គឺ 16 GB,
តែអាចបន្ថែមមេម៉ូរីក្រៅបាន​ តាមរយះ microSD។ Camera ក្រោយរបស់ម៉ូដែលនេះមានទំហំ13
megapixel។ បណ្តា Connectors នៅលើផលិតផលនេះរួមមាន HSPA+, LTE, Wi-Fi, Bluetooth
4.0 និង A-GPS។ HTC R7 មិនមាន Sopport HDMI, DLNA និង NFC ទេ។

ចំពោះ HTC R12, ម៉ូដែលនេះបំពាក់នូវរូបសណ្ឋានដូចទាំងអស់ទៅនឹង R7 ដែរ។ ជាក់ស្តែង
គំរូ tablet Windows RT 12 inch ថ្មីរបស់ HTC នឹងបំពាក់នូវអេក្រង់កំរិតពន្លឺធំជាងគឺ 2.048 x
1.536 pixel។​ ប្រភពព័ត៌មានរបស់ Slashgear បានឲ្យដឹងថា វាមាន Support នូវ Connectors
ច្រើនជាង R7 ប៉ុន្តែមិនច្បាស់ថា វាមានអ្វីខ្លះនោះទេ។

បើតាមការប៉ាន់ស្មាន HTC R7 និង R12 អាចនឹងបង្ហាញណែនាំនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំនេះ។
តំលៃនៃផលិតផលថ្មីទាំងពីរនេះ HTC មិនទាន់បានបង្ហើបឲ្យដឹងនៅឡើយ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: new tablet windows rt htc hightech