CamNews

បច្ចេកវិទ្យា 

ផ្លូវការ៖ Apple ប្រារព្ធពិធីបង្ហាញផលិតផលថ្មី នៅថ្ងៃទី12/9

រឿងដែលគង់មកដល់ វានឹងមកដល់ ពេលដែល Apple ទើបតែបានផ្ញើសំបុត្រអញ្ជើញ
ចូល
រួមពិធីនៅថ្ងៃទី12/9 ខាងមុខនេះ។ ដូច្នេះពេលវេលានៃការបង្ហាញនូវផលិតផលថ្មី
របស់ Apple
គឺដូចទៅនឹងព័ត៌មានចចាមអារាមកាលពីពេលមុន។

ក្រុមហ៊ុន Apple នឹងធ្វើពិធីបង្ហាញរបស់ខ្លួននៅឯមជ្ឈមណ្ឌល Yerba Buena (San Francisco)
កន្លែងដែល Apple តែងតែធ្វើការដាក់បង្ហាញណែនាំនូវផលិតផលថ្មីៗរបស់ខ្លួន។ ជាក់ស្តែង
Apple មិនទាន់បង្ហើបឲ្យដឹងនឹងបង្ហាញអ្វីនៅក្នុងពិធីនោះទេ ក្រៅពីសំបុត្រអញ្ជើញជាមួយនឹង
លេខ12 ព្រមទាំងអក្សរ (It's almost here)។

សំបុត្រអញ្ជើញដែល Apple បានផ្ញើ

ប្រសិនជាអ្នកមើលឲ្យល្អិតល្អន់ នោះអ្នកនឹងឃើញស្រមោលនៃលេខ12 គឺជាលេខ5 តើវាអាចជា
iPhone 5 មែនទេ? មានព័ត៌មានជាច្រើនសុទ្ធតែនិយាយថា ពិធីដែលនឹងធ្វើនៅថ្ងៃទី12/9 នេះគឺជា
ពិធីដែល Apple បង្ហាញណែនាំពី iPhone ជំនាន់ទី6 ដែលកំពុងរង់ចាំពីសំណាក់មនុស្សជាច្រើន៕

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Apple Event 12/9 iPhone 5 new production smartphone hightech