កាលពីពេលមុនៗ រូបភាពសំបកផ្នែកខាងក្រោយនៃ iPad mini បានលេចចេញជាបន្ត
បន្ទាប់។ ប៉ុន្តែលើកនេះ គេហទំព័រមួយរបស់ចិនបានបង្ហោះឡើងនូវរូបភាព tabletរបស់
Apple ដែលបានគេដំឡើងរួចរាល់។
បន្ទាប់ពីព័ត៌មានចចាមអារាមជាច្រើនស្តីពី iPhone 5 ត្រូវបានបញ្ជាក់ថា ត្រូវស្ទើរតែទាំងស្រុងនោះ
អ្នកទស្សនាចាប់ផ្តើមបង្ហាញពីការជឿជាក់ជាងមុន ពីអ្វីដែលពួកគេបានអានទាក់ទងនឹង iPad Mini,
ដូចជាឧបករណ៍មានអេក្រង់ទំហំ 7,85 inch, តំលៃថោកជាង iPad បច្ចុប្បន្ន, ប្រើប្រាស់រន្ធ Connector
Lightning ដូច iPhone 5 និង Apple នឹងបង្ហាញខ្លួនផលិតផលនេះនៅក្នុងខែតុលាខាងមុខនេះ។
រូបភាពដែលគេបញ្ជាក់ថាជា iPad Mini, មានរាងស្តើង និងរន្ធ Connector Lightning
បណ្តារូបភាព iPad Mini ដែលគេបាន"ដំឡើងរួចរាល់ទាំងស្រុង" របស់គេហទំព័រ Bolopad កំពុង
ត្រូវបានចែករំលែកគ្នាយ៉ាងច្រើននៅលើ Twitter ក៏ដូចជានៅលើគេហទំព័របច្ចេកវិទ្យាមួយចំនួន
ហើយត្រូវបានគេជឿជាក់ថា វាជារូបភាពពិត៕
ដោយ៖ សិលា
ប្រភព៖ VE