ជំងឺខ្វះឈាមបានកើតលើប្រជាពលរដ្ឋអាមេរិកប្រមាណជា ៣,៥លាននាក់ ជាពិសេស ស្រ្តី។
ជំងឺខ្វះឈាមនេះ កើតឡើង នៅពេលដែលកោសិកាឈាមក្រហម (RBC) ចាប់ផ្តើមធ្លាក់ចុះ
ខ្លាំង និង កម្រិតឈាមធ្លាក់ចុះមកធម្មតា។
បញ្ហាដ៏ចម្បងនៃ ជំងឺកង្វះឈាម គឺកើតឡើងដោយសារកង្វះនូវសារធាតុ មួយចំនួនដូចជា៖
ជាតិដែក វីតាមីន B12 ឬ សារធាតុប្លូរីកអាស៊ីត និង ការបំបៅកូនច្រើនពេក ខណៈដែលរាង
កាយម្តាយ មិនបានទទួលទានអាហារដែលមានវីតាមីន និង សារជាតិឱ្យបានច្រើន ដូចជា៖
ជាតិដែក វីតាមីន B12 និង សារធាតុប្លូរីកអាស៊ីត។
ខាងក្រោមនេះ គឺជាប្រភេទអាហារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកង្វះឈាម៖
សណ្តែកសៀង៖ គឺជាប្រភេទអាហារ ដែលសម្បូរទៅដោយជាតិដែក ប៉ុន្តែ អ្នកត្រូវចេះ
ប្រើប្រាស់វាឱ្យត្រឹមត្រូវដើម្បីទទួលបាននូវប្រសិទ្ធិភាពខ្ពស់។ សណ្តែកមានផ្ទុកនូវសារធាតុ
phytic acid ដែលរារំាងឬរាំងស្ទះជាតិដែក។ វិធីដ៏ល្អបំផុត ដើម្បីកាត់បន្ថយសារធាតុ phytic
acid គឺ ត្រូវត្រាំសណ្តែកក្នុងទឹកក្តៅឧណ្ឌៗ ទុកមួយយប់សិន មុននឹងយកទៅចំអិន។
នៅពេលធ្វើឱ្យសណ្តែកមានជាតិដែក រួចហើយ សូមទទួលទានទឹកសណ្តែកនោះមួយពែង
ជារៀងរាល់ថ្ងៃ ព្រោះនៅក្នុង ទឹកសណ្តែក គឺ មានសារធាតុខ្លាញ់តិច ប្រូតេអ៊ីនខ្ពស់ និង
មានជាតិដែកច្រើន ដែលអាចជួយប្រឆំាងនឹងជំងឺកង្វះឈាមបានយ៉ាងល្អប្រសើរ។
សាច់ក្រហម៖ ដូចជាសាច់គោ និង សាច់ជ្រូក មានផ្ទុកនូវជាតិដែកខ្ពស់ ដែលងាយស្រួល
សំរាប់រាងកាយ ដើម្បីជ្រាបបញ្ចូល នូវសារធាតុដែកទាំងនេះ។ ការរស់នៅ ដែលមាន
ជម្រើសល្អ គឺត្រូវចេះទទួលទានអាហារណា ដែលជំរុញឱ្យឈាម ផ្ទុកមាននូវជាតិ វីតាមីន
B និង វីតាមីន B12។
ស៊ុតមាន់៖ គឺជារបបអាហារដ៏សំខាន់បំផុតដែលមានផ្ទុកនូវប្រូតេអ៊ីនខ្ពស់អាចជួយបំពេញ
ឡើងវិញនូវ វីតាមីនដែលបានបាត់បង់ ខណៈដែលអ្នកកំពុងកង្វះឈាម។ ស៊ុតមាន់ ផ្តល់
នូវ ការផ្គត់ផ្គង់នៃរបបអាហារបានយ៉ាងល្អ។ ទី១ ស៊ុតមាន់ មានផ្ទុកនូវ សារធាតុដែក មួយ
មីលីក្រាម ដែលមាន ៧ភាគរយ ក្នុងរាងកាយស្រ្តី និង ១១ភាគរយ ក្នុងរាងកាយបុរស៕
ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖
-បីយ៉ាង ធ្វើឱ្យដៃគូ មានភាពស្កប់ស្កល់ នៅលើគ្រែ
-វិធីងាយៗ ព្យាបាលកំចាត់មុន និង បំបាត់ស្លាកស្នាម បានឆាប់រហ័ស
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ
-កំពូលអាហារ ៤យ៉ាង ការពារមិនឱ្យមានជំងឺលើសឈាម និង ជំងឺគាំងបេះដូង
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាមតណ្ហាខ្លាំងក្លា និង ជួយឱ្យសុខភាពបន្តពូជបុរសរឹងមាំ
ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies