បន្ទាប់ពីបង្កើតបានហើយ ក្រុមនេះនឹងធ្វើការងារជាមួយនឹងឧបករណ៍ថ្មីមួយរបស់ស៊េរី Asha, ហើយ Nokia ចាប់ផ្តើមនឹកគិតដល់ ការជ្រើសរើសនូវប្រព័ន្ធប្រតិបត្តិការ ដ៏សក្តិសមមួយដល់វា។ Android គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងមួយចំនួនទៀត ដែលត្រូវបានដាក់ចេញមក។ ជាក់ស្តែង ក្រុមហ៊ុននេះ បានបោះបង់ចោលនូវឱកាសប្រើប្រាស់ Android ជាមួយនឹង interface អ្នកប្រើប្រាស់ Swipe នៅឆ្នាំ២០១២។
ព័ត៌មានស្តីពី Nokia Normandy នៅតែទទួលបានការចាប់អារម្មណ៍ ក្នុងពិភពបច្ចេកវិទ្យា (រូបភាព៖ @evleaks)
រូបភាពមួយចំនួននៃ Nokia Normandy ដែលត្រូវបានគេចាត់ទុកថាជាឧបករណ៍ Android ដំបូងគេ របស់ Nokia ត្រូវបានលេចចេញចចាមអារាម ជាបន្តបន្ទាប់។ ព័ត៌មានចចាមអារាមជាច្រើន បាន ឲ្យដឹងថា ទូរស័ព្ទនេះ នឹងមានបំពាក់នូវអេក្រង់ទំហំ 4 inch ប្រើស៊ីមពីរ 2 SIM។
អ្នកជំនាញវិភាគបានឲ្យដឹងថា គឺដោយសារតែកិច្ចព្រមព្រៀង នៃការទិញលក់របស់ Microsoft និង Nokia បានធ្វើឲ្យរាំងស្ទះដំណើរការអភិវឌ្ឍ និងការបង្ហាញខ្លួនរបស់ Normandy។ ជាក់ស្តែង ប្រភព ជាច្រើនបានបញ្ជាក់ថា Nokia នឹងនៅតែបង្ហាញខ្លួន ឧបករណ៍នេះ បើទោះជាវានឹងមានផល ប៉ះពាល់ ដល់ការទិញលក់ជាមួយ Microsoft ក៏ដោយ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing