CamNews

កុំព្យូទ័រ 

Laptop Touchscreen ប្រើ Windows 8 នឹងមានតំលៃសល់តែ 200 USD ?

Intel មានភាពជឿជាក់យ៉ាងខ្លាំងជាមួយស៊េរី chip Bay Trail ថ្មី នឹងជួលឲ្យបណ្តាគំរូ Laptop
Touchscreen មានតំលៃថោកជាងមុន មានទិន្នផលទ្វេដង ប្រៀបជាមួយស៊េរី Atom ចាស់ និង
មានរចនាម៉ូតស្តើង កម្រាស់ 8 mm។ 

តំលៃបណ្តាឧបករណ៍ប្រើ Windows 8 មានអេក្រង់ Touchscreen ដែលរួមមានទាំង Laptop នឹង
ថយចុះតំលៃច្រើន ដើម្បីធ្វើការប្រកួតប្រជែងបានល្អជាងមុន ជាមួយTablet។ នាយកប្រតិបត្តិ
របស់ Intel លោក Paul Otelini បានឲ្យដឹងថា CPU Quad Core Bay Trail នឹងជា Core ដែល
អាចឲ្យក្រុមហ៊ុន បានជួយបណ្តាក្រុមហ៊ុនផលិតកុំព្យូទ័រ អាចទទួលបានកំរិតដែលបាននិយាយ
ខាងលើ។

"បើសិនជាអ្នក កំពុងតែមានចំណាប់អារម្មណ៍ទៅលើបណ្តាគំរូ Laptop ស្តើងៗ ដែល Support
Touchscreen ប្រើ Windows 8 នេះគឺជាដំណឹងសប្បាយមួយ ពោលតំលៃរបស់ពួកវា នឹងថយចុះ
មកដល់កំរិតដ៏ទាបមួយគឺត្រឹម 200 USD ប៉ុណ្ណោះ", លោក Paul Otelini និយាយនៅក្នុងពិធីប្រ
កាស ពីប្រាក់ចំណេញប្រចាំត្រីមាសដំបូងរបស់ Intel។

បណ្តា Laptop Touchscreen នឹងមានតំលៃថោកជាងមុន ដោយសារ Chip ថ្មីរបស់ Intel

បើទោះជាទាំង Stacy Smith និង Paul Otelini សុទ្ធតែមិននិយាយពីទំហំអេក្រង់នៃ Laptop ទាំងនោះ
ប៉ុន្តែជាមួយកំរិតតំលៃ 200 USD លទ្ធភាពច្រើនបណ្តាផលិតផលទាំងនោះ ពិតជាមានទំហំអេក្រង់
តូចមិនខាន៕

ដោយ៖ សិលា
ប្រភព៖ VExpress


Tags: Laptop touchscreen Windows 8 hightech