CamNews

ព័ត៌មានបច្ចេកវិទ្យា 

Smart ចេញ សេចក្តីប្រកាស ពីការផ្លាស់ប្តូរ គម្រោងតំលៃ និងសេវាកម្ម ពិសេស

កាលពីថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2013 ទីស្តីការគណៈរដ្ឋមន្រី្ត បានសម្រេចដាក់អោយដំណើការនូវ សេចក្តីប្រកាសអន្តរក្រសួងលេខ 232 រវាងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ នៅក្នុងសេចក្តីប្រកាសនោះ គឺតម្រូវឲ្យ គ្រប់ក្រុមហ៊ុនទូរសព្ទ័ចល័ត ទាំងអស់ មិនត្រូវបានអនុញ្ញាតអោយគិតលុយ ឬក៏ផ្តល់លុយបន្ថែម ដែលបណ្តាលអោយអត្រា តម្លៃតេចេញក្នុងប្រព័ន្ធ តិចជាង4.5សេន/1 នាទី នោះទេ។

ដោយយោងតាមសេចក្តីប្រកាសខាងលើ កាលពីព្រឹកថ្ងៃទី ០៤ ខែធ្នូ នេះ ក្រុមហ៊ុន Smart ក៏បានផ្ញើសារ ដល់អតិថិជន របស់ខ្លួន គ្រប់គ្នា  ហើយក៏មាន សរសេរនៅលើ គេហទំព័រផ្លូវការ និងបានចែករំលែក តាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់ខ្លួន ផងដែរ ស្តីពីការកែប្រែ គម្រោងតំលៃ និងសេវាកម្មពិសេស ដែលក្នុងនោះ ការផ្លាស់ប្តូរ គឺបានសង្កត់ធ្ងន់ ទៅលើការផ្តល់នាទី Call បន្ថែម ដូចមុននោះ គឺខាងក្រុមហ៊ុន មិនអាចផ្តល់ជូន អតិថិជន បានទៀតឡើយ។ ការផ្លាស់ប្តូរគម្រោងតម្លៃ និងកម្មវិធីពិសេស នេះ ចាប់ផ្តើម អនុវត្តពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ នេះតទៅ។

សូមប្រិយមិត្តអាន ខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាស ពីការផ្លាស់ប្តូរ គម្រោងតំលៃ និងសេវាកម្ម ពិសេស របស់ Smart ដែលមាននៅក្នុងរូបភាព ខាងក្រោមនេះ៖

ដោយ៖ សិលា
ប្រភព៖ ស្មាត


Tags: smart change service network mobile hightech