CamNews

កុំព្យូទ័រ 

Asus Taichi ៖ Laptop មានអេក្រង់ពីរដ៏អស្ចារ្យ

ទើបធ្វើការដាក់បង្ហាញនៅក្នុងការតាំងពិពណ៌Computex 2012 ដែលកំពុងប្រារព្ធនៅ
តៃវ៉ាន់
Asus Taichi ជា Laptop មានអេក្រង់ពីរនិងចំនុចជាច្រើនគួរឲ្យចាប់អារម្មណ៏។
ផលិតផលនេះ
មានអេក្រង់សងខាងជាមួយនឹងទំហំសំរាប់ជ្រើសរើសគឺ11.6 inch រឺ
13.3 inch CPU Intel Ivy
Bridge ស៊េរីថ្មី រចនាម៉ូតស្តើងនិងFashion

Asus Taichi មានដំណើរការដូចជាLaptop ធម្មតាដែរ មានKeyboard Chicklet អេក្រង់កំរិត
1.900 x 1.280 pixel ប៉ុន្តែពេលយើងបិទអេក្រង់វាចុះ Asus Taichiក្លាយទៅជាTablet Touchscreen
មួយដ៏អស្ចារ្យ។ វាមានបំពាក់នូវCPU Intel Core i7 ជំនាន់ទី3, RAM 4GB, Hard Drive SSD, Wi-Fi
ប្រភេទ n, NFC, Camera 5 Megapixel, រន្ធ MiniVGA, រន្ធ USB 3.0, រន្ធ MicroHDMI, Screen
Rotation
Lock
...

សរុបមក Asus Taichi មានទម្ងន់ស្រាលដូចZenbook ដែលអនុញ្ញាតឲ្យមនុស្សពីរនាក់ធ្វើការបានក្នុង
ពេលតែមួយ។ វាប្រើប្រាស់Windows 8 និង Android តាមរយះ BlueStacks។ បច្ចុប្បន្ននៅមិនទាន់ដឹង
ច្បាស់ពីពេលវេលាក្នុងការចេញលក់ ក៏ដូចជាតំលៃនៃផលិតផលនេះនៅឡើយទេ៕
រូបភាពមួយចំនួនរបស់Asus Taichi
ដោយ៖ និស្ស័យ
ប្រភព៖ k14

Tags: Asus Taichi hightech