CamNews

ទូរស័ព្ទ 

បណ្តាស្មាតហ្វូនព៌ណផ្កាឈូក ដ៏ស្រស់ស្អាត សំរាប់សុភាពនារី

ជាទូទៅសុភាពនារី តែងតែចូលចិត្តនូវអ្វីដែលមានពណ៌ស្រស់ស្អាត ជាពិសេសគឺពណ៌
ផ្កាឈូក
នេះឯង។ ហើយដោយយល់ឃើញពីបញ្ហានេះ បណ្តាក្រុមហ៊ុនផលិតទូរស័ព្ទ
ល្បីៗ ក៏មិនបានមើល
រំលងដែរ ពោលពួកគេក៏បានផលិតនូវបណ្តាស្មាតហ្វូនមួយចំនួន
ដែលមានពណ៌ផ្កាឈូក ដ៏ស្រស់
ស្អាត ដើម្បីបំពេញតម្រូវការ មិត្តនារីៗយើងទាំងអស់គ្នា។

ខាងក្រោមនេះ គឺជាបណ្តាស្មាតហ្វូនមួយចំនួន ដែលមានពណ៌ផ្កាឈូក ស្រស់ស្អាត គួរ
ឲ្យទាក់
ទាញដល់មិត្តនារី។ ទស្សនាទាំងអស់គ្នា ៖

Nokia Lumia 620

នេះគឺជាស្មាតហ្វូនប្រើ Window Phone 8 មានការរចនាម៉ូដបែបយុវវ័យនៃស៊េរី Lumia។
វាប្រើ
ប្រាស់ CPU Dual Core Qualcomm Snapdragon S4 ល្បឿន 1 GHz, RAM 512 MB,
មេម៉ូរីក្នុង
8 GB។ វាមានអេក្រង់ទំហំ 3,8 inch កំរិតពន្លឺ 800 x 480 pixel, Camera ក្រោយ
5 megapixel,
Camera មុខ 0,3 meagapixel, ថតវីដេអូ HD 720 និងមានថ្មទំហំ 1.300 mAh។

Sony Xperia SL

ស្មាតហ្វូននេះបំពាក់នូវ CPU Dual Core Qualcomm S3 2x Scorpion ល្បឿន 1,7 GHz,
មេម៉ូរីក្នុង
ទំហំ 32 GB, ក្រាហ្វិក Adreno 220 និង RAM 1 GB។ វាជាស្មាតហ្វូនដែលមាន
អេក្រង់ភ្លឺច្បាស់
ត្រជាក់ភ្នែកជាមួយទំហំ 4,3 inch, បច្ចេកវិទ្យា LCD Bravia កំរិតពន្លឺ HD។
វាបំពាក់នូវកាមេរ៉ាក្រោយ
ដល់ទៅ 12 megapixel, ថតវីដេអូប្រភេទ Full HD និងកាមេរ៉ាមុខ
1,3 megapixel ។

Samsung Y Duos

នេះគឺជាស្មាតហ្វូនតំលៃថោកសំរាប់សិស្ស និស្សិត។​ វាមានអេក្រង់ទំហំ 3,12 inch QVGA
កំរិត
ពន្លឺ 320 x 240 pixel, CPU មានល្បឿន 832 MHz, RAM 385 MB, មេម៉ូរីក្នុង 512 MB,
អាចថែម
មេម៉ូរីក្រៅបានតាមរយះកាត microSD ដល់ 32 GB។

ស្មាតហ្វូននេះ ប្រើប្រព័ន្ធប្រតិបត្តិការ Android 2.3 Gingerbread, camera 3 megapixel;
HSDPA 7,2 Mb/វិនាទី, Wi-Fi, GPS, Bluetooth, microUSB, និង radio FM ដែលអាច
បំពេញតម្រូវការ ក្នុងការលេងអ៊ីនធឺណេត, ហ្វេសប៊ុកបាន។

Sony Xperia J

Xperia J ប្រើ Android 4.0, អេក្រង់ 4 inch, កំរិតពន្លឺ FWVGA 854 x 480 pixel។ ជាក់ស្តែង
វាប្រើ Chip Single Core Qualcomm MSM7227A ល្បឿន 1 GHz, RAM 512 MB, មេម៉ូរីក្នុង
2 GB អាចបន្ថែមមេម៉ូរីក្រៅបាន។

Samsung Galaxy Note

ស្មាតហ្វូនមានអេក្រង់ទំហំ​ 5,3 inch កំរិតពន្លឺ HD បច្ចេកវិទ្យា Super AMOLED, ហើយមាន
បំពាក់នូវប៊ិច S-Pen មកជាមួយថែមទៀតផង។ វាប្រើ CPU Dual Core ARM Cortex-A9
ល្បឿន 1,4 GHz, chipset Exynos ជាមួយក្រាហ្វិក Mali-400MP និង Software ល្អៗជាច្រើន
ដែលអភិវឌ្ឍផ្ទាល់ដោយ Samsung ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: smartphone pink for women hightech