តាមប្រភពព័ត៌មានពីគេហទំព័រ ETNews បានឲ្យដឹងថា Samsung Galaxy Note 7 នឹងត្រូវបានធ្វើការ ផលិតចាប់ពីខែកក្កដា ខាងមុខនេះហើយ ហើយ Samsung បានធ្វើការរំពឹងទុកថា នឹងបញ្ចេញលក់ បរិមាណប្រហែល ៥លានគ្រឿង សម្រាប់ពីរខែដំបូង ពោលគឺ បរិមាណ ២,៥លានគ្រឿង នៅក្នុងខែ កក្កដា និង ២,៥លានគ្រឿងទៀត នៅក្នុងខែសីហា។
(រូបតំណាង)
មនុស្សជាច្រើនបានជឿជាក់ថា Samsung Galaxy Note 7 នឹងត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញណែនាំ នៅថ្ងៃទី០២ ខែសីហា ខាងមុខនេះ ឯទីក្រុងញ៊ូយ៉ក សហរដ្ឋអាមេរិច។ ជាមួយនឹងការកុម្មង់ផលិតដ៏ ច្រើនជាងមុន បើធៀបនឹង Galaxy Note 5 ដូច្នេះ គឺប្រហែលជា Samsung បានដាក់ក្តីសង្ឃឹមយ៉ាងខ្លាំងទៅលើស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លួន ពិសេសគឺ បន្ទាប់ពីភាពជោគជ័យរបស់ Galaxy S7។
Samsung Galaxy Note 7 ត្រូវបានគេរំពឹងទុកថា នឹងមានអេក្រង់ទំហំ 5.8" 2K ប្រើប្រាស់ Chip SnapDragon 823, 6GB RAM, USB C និងមានថាមពលថ្ម 4000mAh។ ស្មាតហ្វូនត្រកូល Galaxy Note ជំនាន់បន្ទាប់របស់ Samsung ប្រហែលជាវា មានតែម៉ូដែលអេក្រង់កោងតែមួយប៉ុណ្ណោះ ពោល មិនមានម៉ូដែលមានអេក្រង់រាបស្មើទៀតទេ៕
- អានអត្ថបទ៖ ល្បីថា Apple Watch 2 នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ, ខណៈ Apple ជឿជាក់ខ្លាំង លើម៉ូដែលនេះ
- អានអត្ថបទ៖ លេចចេញលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ Galaxy Unpacked 2016 ដែលជា ព្រឹត្តិការណ៍បង្ហាញណែនាំ Galaxy Note 7
ប្រែសម្រួល៖ មង្គល