ប្រធានាធិបតី បារ៉ាក់អូបាម៉ា បាននិយាយកាលពីថ្ងៃអង្គារទី ១២ខែមិនា ថា អាជ្ញាធរសហរដ្ឋ
អាមេរិកជាច្រើន កំពុងតែធ្វើការស៊ើបអង្កេត ដើម្បីឲ្យដឹងថា តើHacker វាយប្រហារទិន្នន័យ
និងបានបង្ហោះ ព័ត៌មានផ្នែកហិរញ្ញវត្ថុ អនឡាញ ដែលជាកម្មសិទ្ធិ ផ្ទាល់របស់លោកស្រី មី
ឆែល អូបាម៉ា និងតារាល្បីល្បាញ ជាច្រើនរូបទៀត ដូចជា ប៊ីយ៉នសេ និង Jay-Z ជាដើម។
លោក អូបាម៉ា បានប្រាប់សារព័ត៌មានABC ថា “ យើងមិនគួរធ្វើឲ្យមាន ការភ្ញាក់ផ្អើលនោះទេ
បើសិនជាយើងចាប់បានក្រុម Hacker ដែលក្តាប់បានព័ត៌មាន យ៉ាងច្រើនទាំងនោះ ព្រោះថា
ពួកគេអាចនឹងបង្ហាញ ព័ត៌មានទាំងនោះឡើងទាំងអស់។” ជាថ្មីម្តងទៀត យើងមិនទាន់ប្រាកដ
នោះទេថា តើការបង្ហោះទិន្នន័យ ព័ត៌មានទាំងនោះ ពិតឬយ៉ាងណានោះទេ យើងគ្រាន់ទទួល
បានព័ត៌មាន ពីគេហទំព័ររបស់ Hacker និងប្រាប់ពីព័ត៌មានក្នុង គ្រីឌិតកាតរបស់មនុស្ស ទូទៅ
ប៉ុណ្ណោះ ។ វិធីគំរាមរបស់ Hacker នោះគឺពិតជាឆ្លាតវៃណាស់។
ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធនិង ទីភ្នាក់ងារសហរដ្ឋអាមេរិក ដទៃជាច្រើន បាននិយាយថា ពួក
គេកំពុង តែស៊ើបអង្កេត គេហទំព័រមួយ ដែលបានបង្ហោះព័ត៌មាន ពីផ្នែកហិរញ្ញវត្ថ និង ព័ត៌មាន
បុគ្គល អំពី លោកស្រី មីឆេល អូបាម៉ា អនុប្រធានាធិបតី ជូ ប៊ីឌិន មន្ត្រី រាជការ ជាច្រើនដទៃ ក្នុង
ជួររដ្ឋាភិបាល និងតារាល្បីៗជាច្រើនទៀត។ ព័ត៌មានបង្ហោះមួយចំនួន ត្រូវបន្លំយកបានតាមរយៈ
ការ ប្រើប្រាស់គេហទំព័រ ធម្មតាៗពី អតិថិជន គ្រីឌិតកាតនេះ។ វាមិនទាន់ច្បាស់នៅឡើយទេថា
តើទិន្នន័យប៉ុន្មាន ដែលត្រូវបាន បង្ហាញឡើងជាលើកដំបូង នៅលើគេហទំព័រ www.exposed.su
កាលពីថ្ងៃចន្ទ ទី១១ខែមិនា នោះទេ ។ គេហទំព័រនេះ បានបង្ហាញនូវ លេខសង្ងាត់ការពារ ប្រព័ន្ធ
សុវត្តិភាពសង្គម លេខ ទូរស័ព្ទ អាស័យដ្ឋាន និងរបាយការណ៍គ្រីឌិតកាត ដែលជាកម្មសិទ្ធិ ជាក់
ស្តែងរបស់ជនជាតិ មេរិកាំង ១៨នាក់។ យ៉ាងហោចណាស់លេខ ទូរស័ព្ទមួយចំនួន មិនត្រឹមត្រូវ
នោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល




