CamNews

ព័ត៌មានបច្ចេកវិទ្យា 

អស្ចារ្យមែន៖ វីដេអូ ១០.០០០ ទូរស័ព្ទ iPhone 5 ត្រូវបានដួលបន្តបន្ទាប់គ្នា តាមបែបផែន domino

ចាប់ពីទូរស័ព្ទ iPhone 4 ទៅ, ទូរស័ព្ទ iPhone ជំនាន់ក្រោយ ត្រូវបានរចនាឡើងជាមួយរូបរាងការ៉េ
ជ្រុងៗ ដូច្នេះវាគឺជាទូរស័ព្ទមួយ ក្នុងចំណោមចំនួនទូរស័ព្ទដ៏តិចតួច ដែលអាចដាក់បញ្ឈរត្រង់ នៅ
លើ
ផ្ទៃរាបស្មើ ដោយមិនចាំបាច់ផ្អែកនឹងអ្វីឡើយ។ គុណសម្បត្តិត្រង់ចំនុចនេះ stuio Aatma បានធ្វើ
វីដេអូមួយ ដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍ ក្នុងនោះពួកគេបានរៀប iPhone ចំនួន ១០.០០០ គ្រឿង
ដាក់បញ្ឈរជិតៗគ្នា ហើយចាប់ផ្តើមផ្តួលវា ឲ្យដួលបន្តកន្ទុយគ្នាតាមបែបផែន domino។

រឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀត គឺពួកគេបានគណនាជាពេលវេលាមួយ ដែលសមហេតុផល:
ឧទាហរណ៍
ពេលរត់របស់ជណ្តើរយន្ត (វិនាទីទី ២៥) ដើម្បីកុំឲ្យវាបង្អាក់ការរត់ជាស៊េរី domino នេះ។



ជាពិសេសនៅចុងបញ្ចប់នៃវីដេអូនេះទូរស័ព្ទ iPhone ជាច្រើនគ្រឿងសុទ្ធតែត្រូវបានបើកឡើង ហើយ
បង្កើតបានជាផ្ទៃអេក្រង់ដ៏ធំមួយ ជាមួយខ្លឹមសារដែលគេចង់បង្ហាញ។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ TTE


Tags: 10000 iPhone 5 link fallen domino smartphone hightech news