CamNews

ផលិតផលថ្មី 

ប្រែក្លាយ iPhone 4/4S ទៅជាទូរស័ព្ទមានពន្លឺ ដ៏ស្រស់ស្អាត

ពេលខ្លះការប្រាប់ឲ្យដឹង ពេលមានការហៅទូរស័ព្ទចូលតាមរយះការបញ្ចេញពន្លឺវាអាច
នឹង
ល្អជាងតាមរយះការញ័រ រឺភ្លេងរោទ៍។
ឧបករណ៍ FLASHr ដែលច្នៃប្រឌិតដោយលោក Trey DeArk និង Terence Green មានសមត្ថភាព
បញ្ចេញនូវពន្លឺ LED ដ៏ស្រស់ស្អាតរាល់ពេលមានអ្វីថ្មីលោតនៅក្នុង iPhone 4/4S (ប្រើ iOS 5)។
FLASHr ពេលប្រើជាមួយ iPhone 4/4S

អ្វីដែលគួរឲ្យកត់សំគាល់នៃ FLASHr គឺសំបកធ្វើអំពីជ័រដ៏រឹងមាំ។ រចនាម៉ូដដ៏វៃឆ្លាត ធ្វើឲ្យពន្លឺភ្លឺ
ឡើងជុំវិញតួទូរស័ព្ទ ដែលមើលទៅបង្កើនឲ្យមានភាពស្រស់ស្អាតគួរឲ្យទាក់ទាញ។ ឧបករណ៏
នេះកាន់តែមានភាពលេចធ្លោនៅពេលយប់ងងឹត ហើយធ្វើឲ្យអ្នកប្រើប្រាស់បង្កើននូវភាពទាន់
សម័យរបស់ខ្លួនជាមួយជំរើស ១២៥ពណ៌ដ៏សំបូរបែប។ ផលិតផលនេះត្រូវបានលក់ក្នុងតំលៃ
ប្រហែល ៣៥ដុល្លារ៕
ដោយ៖ សិលា
ប្រភព៖ k14

 



Tags: iPhone 4/4S sparkling glow FLASHr hightech