CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung តៃវ៉ាន់ បង្ហោះវីដេអូ ពាណិជ្ជកម្ម ដល់ Galaxy J?

វីដេអូពាណិជ្ជកម្មស្តីពីស្មាតហ្វូន អាថ៌កំបាំងមួយ ដែលទើបតែត្រូវបាន Samsung តៃវ៉ាន់ ធ្វើការបង្ហោះ នៅលើ Youtube។ លទ្ធភាពច្រើន ដែលនោះគឺជា Galaxy J ដែលជាស្មាតហ្វូន ធ្លាប់ត្រូវបាន Samsung ផលិតផ្តាច់មុខ តែនៅលើទីផ្សារប្រទេសជប៉ុន។

ឧបករណ៍ដែលបានបង្ហាញនៅក្នុងវីដេអូនោះ គឺពិតជាលឿន ប្រណិត និងសាមញ្ញ។ បើសិនជាពិនិត្យ ឲ្យច្បាស់បន្តិច នោះគេនឹងបានឃើញនូវអក្សរតូចមួយឃ្លា នៅខាងក្រោម ផ្នែកខាងស្តាំនៃទូរស័ព្ទគឺ SC-02F។ នេះត្រូវបានគេឲ្យដឹងថាជាឈ្មោះកូដរបស់ Galaxy J ។

ក្រៅពីបង្ហាញរូបភាពពីរបីសន្លឹក នៃឧបករណ៍ថ្មីនេះ Samsung ក៏បានលួចបង្ហើបឲ្យដឹងខ្លះៗ ស្តីពី ព្រឹត្តិការណ៍មួយ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៩ ខែធ្នូ នៅលើអេក្រង់របស់ Galaxy Gear។

ជាក់ស្តែង Galaxy J ត្រូវបានដាក់លក់នៅលើទីផ្សារតៃវ៉ាន់ កាលពីមួយខែមុនមកហើយ។ កត្តានេះ  Samsung ធ្វើឡើងគឺដើម្បីតែពង្រីកទីផ្សារ នៃស្មាតហ្វូននេះ នៅលើទីផ្សារសំខាន់ៗ ផ្សេងទៀតតែ ប៉ុណ្ណោះ។

សូមទស្សនា Video Teaser ដែលគួរឲ្យចាប់អារម្មណ៍មួយនេះ ខាងក្រោមទាំងអស់គ្នា៖

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Samsung Taiwan clip Galaxy J Smartphone Hightech