CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទស្សនាសំពត់ រចនាម៉ូតពី ស្មាតហ្វូន Lumia 1520 ចំនួន ៣៥ គ្រឿង យ៉ាងលេចធ្លោ និងស្អាតប្លែកភ្នែក

Nokia បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Fashion Fyodor Golan ដើម្បីធ្វើការរចនាម៉ូត និងនាំជូនមកនូវ សំពត់ដ៏អស្ចារ្យមួយ ដែលធ្វើពី ស្មាតហ្វូន Lumia 1520 ចំនួន ៣៥គ្រឿង នៅក្នុងព្រឹត្តិការណ៍ London Fashion Week 2014។

មិនត្រឹមតែមានភាពលេចធ្លោ ស្តីពីគំនិតច្នៃប្រឌិតនេះ ស្មាតហ្វូនទាំង ៣៥ គ្រឿង នៅថែមទាំង បង្កើតបានជា សំពត់ស្លៀកមួយ ដែលអាចផ្លាស់ប្តូររូបភាព ទៅតាមចលនារបស់ តារាបង្ហាញ ម៉ូដ ថែមទៀតផង។

បើយោងតាមប្រភពព័ត៌មាននៅលើគេហទំព័រ GSMArena បានឲ្យដឹងថា ដើម្បីធ្វើបានរឿង ខាងលើនេះ Nokia និង Golan បានធ្វើការសហការគ្នា ជាមួយនឹងក្រុមហ៊ុនរចនាម៉ូត Kin ដើម្បី ធានាបាននូវ ផ្នែកបច្ចេកទេស។ តាម Nokia, Kin មានភារកិច្ចគូសចេញនូវ Outline, ព្រីន 3D,  សរសេរកម្មវិធី Python និង C# ដើម្បីបង្កើត សំពត់នេះ"។

តើប្រិយមិត្តយល់យ៉ាងម៉េចដែរ? វាពិតជាមានការច្នៃប្រឌិត និងលេចធ្លោ អស្ចារ្យណាស់មែនទេ?

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Xperia X2 "Sirius"លេចចេញនូវរូបភាពថ្មី មានអេក្រង់ធំជាងទាំង Z1 និង Z ថែមទៀត
- ជឿទេ? Facebook អាចស្មានដឹងថា ពេលណាអ្នករៀបចំ ប្តូរទៅដាក់ "In arelationship"

- រូបភាព iPhone 6 បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីពេលថ្មីៗនេះ ជារូបភាព ក្លែងក្លាយទេ

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: skirt Lumia 1520 Nokia London Fashion Week 2014 Kin Fyodor Golan Hightech