CamNews

ថេបប្ល៊ែត 

Sony ដោះរើ Tablet Z ដោយខ្លួនឯង ដើម្បីបង្អួត ឧបករណ៍គ្រឿងផ្សំ (Video inside)

មានការរចនាម៉ូតដោយយកស្ទីលតាម ស្មាតហ្វូន Xperia Z ប៉ុន្តែ tablet របស់ Sony មានសំបក
ខាងក្រោយធ្វើពីជ័រ ដែលធ្វើឲ្យម៉ាស៊ីនស្រាលជាង។ ជាមួយទម្ងន់តែ 495 g, Tablet ស្រាលជាង
ច្រើន បើប្រៀបជាមួយ iPad (662 g) រឺ Nexus 10 (603 g)។ 

Sony ក៏ផ្តល់មកជូននូវ Xperia Tablet Z ដែលមានកម្រាស់ស្តើងដ៏អស្ចារ្យតែ 6,9 mm ប៉ុណ្ណោះ
ស្តើងជាងច្រើន លើបណ្តាគំរូ Tablet ដទៃផ្សេងទៀត រាប់ទាំង iPad Mini  7,2 mm ទៀតផង។
មុននេះ ផលិតផលត្រូវបាន The Verge វាយតំលៃថា ឈ្នះដាច់ពីការរចនាម៉ូដ បើប្រៀបជាមួយ
បណ្តា Tablet ប្រើ Android ផ្សេងៗទៀត នៅលើទីផ្សារ។

អេក្រង់របស់ Xperia Tablet Z មានកំរិតពន្លឺ 1.920 x 1.200 pixel, 224 ppi, ខ្ពស់ជាងបន្តិច បើ
ប្រៀបជាមួយ Nexus 7។ វាត្រូវបានបំពាក់នូវរូបសណ្ឋានខ្ពស់ជាមួយនឹង CPU  Quad Core
Qualcomm Snapdragon S4 Pro APQ8064, chip ក្រាហ្វិក Qualcomm Adreno 320, RAM 2 GB,
មេម៉ូរីក្នុង 32 GB និងអាចបន្ថែមមេម៉ូរីក្រៅដល់ទៅ 64 GB តាមរយះកាត microSD។ ថ្មមានទំហំ
6.000 mAh។ វាដូចជាស្មាតហ្វូន Xperia Z ដែរ, Xperia Tablet Z មានសំបកដែលអាចការពារ
ជម្រាបទឹក និងការហុយចូលធូលីបាន តាមស្តង់ដារ IPX5/IPX7៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Sony Tablet Z hightech