CamNews

ព័ត៌មានបច្ចេកវិទ្យា 

Intel បង្ហាញកូដសាកល្បងរបស់ Android 4.2.2, បន្ថែមសមត្ថភាព dual-boot ជាមួយ Windows 8

ថ្មីៗនេះ Intel បានបង្ហាញពីប្រភពកូដសាកល្បង (ដំណាក់កាល pre-alpha) នៃ Version Android
4.2.2 ដែល Suppot ដល់បណ្តាឧបករណ៍ប្រើ CPU របស់ខ្លួន។ ក្រុមហ៊ុនបានធ្វើការយ៉ាងយកចិត្ត
ទុកដាក់បំផុត ជាមួយក្រុម Android Open Source Project (AOSP) ដើម្បីធានាថា បណ្តាកម្មវិធីថ្មីៗ
នៅលើ Version Android ថ្មីបំផុតនេះនឹង Support ជាមួយបណ្តា Smartphone និង Tablet ដែលប្រើ
CPU x86/64។

Intel បានហៅគំរោងរបស់ខ្លួនថា Android-IA ហើយបច្ចុប្បន្ន វាបានដំណើរការនៅលើ kernel Linux
3.8។ ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុត ក្នុងដំណាក់កាលបង្ហាញខ្លួនលើកនេះគឺ Intel បានបន្ថែម
សមត្ថភាព dual-boot ដែលអនុញ្ញាតឲ្យឧបករណ៍មួយ អាចតំឡើង និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ
បានពីរគឺ Android 4.2.2 និង Windows 8។ ការដែល boot Android-IA ឥឡូវបានប្តូរទៅប្រើ UEFI
មិនមែននៅប្រើ BIOS ទៀតទេ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Intel test source code Android 4.2.2 dual-boot hightech