កាលពីថ្ងៃម្សិលមិញ Website Androidauthority បានអាប់ឡូតឡើង YouTube នូវ
វីដេអូនៃការប្រៀបធៀបភាពរឹងមាំរវាងSamsung Galaxy S III និង iPhone 4S។
ពួកគេបានធ្វើការពិសោធន៏ដោយទំលាក់Smartphone ចុះលើបេតុងថ្មដ៏រឹងមួយតាមរយះបីជ្រុងគឺ
ផ្ទៃខាងមុខ ផ្ទៃខាងក្រោយ និងចំហៀង។ ជាលទ្ធផល ផ្ទៃការពារទាំងខាងមុខនិងខាងក្រោយរបស់
iPhone 4S បានបែកខ្ទេចទាំងអស់ ដែលក្នុងនោះផ្ទៃខាងក្រោយរបស់Galaxy S III ពុំមានបញ្ហាអ្វី
ឡើយ ចំណែកអេក្រង់វិញគឺបែកតិចជាងiPhone 4S។
អេក្រង់របស់Samsung Galaxy S III បែកតិចជាង iPhone 4S
iPhone 4S មានការរចនាសំបក"ផុយស្រួយ" តែវាអាចនៅដំណើរការនិងប្រើTouchsrceenបាន
ក្រោយពីការធ្លាក់បែក ចំណែកGalaxy S III គឺមិនអាចដំណើរការបានទៀតឡើយ។ ទោះជាយ៉ាង
ណា ទោះស្ថិតក្នុងលក្ខខណ្ឌបែបណាក៏ដោយ សូមប្រយ័ត្នប្រយែងប្រើប្រាស់ទូរស័ព្ទរបស់អ្នកដោយ
ប្រុងប្រយ័ត្នកុំធ្វេសប្រហែសឲ្យធ្លាក់ជ្រុះឲ្យសោះ៕
ជាលទ្ធផលSamsung Galaxy S III រឺងមាំជាង iPhone 4S
ដោយ៖ និស្ស័យ
ប្រភព៖ k14