វេបសាយ Reuters បានឲ្យដឹងថា Samsung ទើបតែធ្វើការបង្ហាញពីការត្រួតពិនិត្យពី
មូលហេតុដែលធ្វើឲ្យ Galaxy S III ផ្ទុះឆេះនៅក្នុងរថយន្តរបស់អតិថិជនម្នាក់នៅប្រទេស
អៀរឡង់។
ក្រុមហ៊ុនទូរស័ព្ទ Samsung, លោក James Chung បានឲ្យដឹងថា: "ការត្រួតពិនិត្យជំហានដំបូងរបស់
ពួកខ្ញុំមិនបានរកឃើញកំហុសនៅលើ Smartphone ឡើយ។ ពួកខ្ញុំនឹងធ្វើការត្រួតពិនិត្យបន្ថែមទៀត
ដើម្បីឲ្យដឹងច្បាស់ពីមូលហេតុពិតប្រាកដនៃរឿងនេះ"។ លទ្ធផលចុងក្រោយប្រហែលជាអាចនឹងដឹង
នៅដើមសប្តាហ៍ក្រោយនេះ។
រូបភាព Samsung Galaxy S III ក្រោយពីការផ្ទុះឆេះ
កាលពីថ្ងៃទី20/6 នៅក្នុងពិភពបច្ចេកវិទ្យាបានទទួលដំណឹងមិនគួរឲ្យជឿមួយ នៅពេលដែលទូរស័ព្ទ
ស៊េរីទំនើប Samsung Galaxy S III នៅសុខៗក៏ផ្ទុះ និងឆេះឡើង។ តាមការរៀបរាប់របស់ម្ចាស់ទូរស័ព្ទ
Dylan Kershaw (រស់នៅ Ireland), Smartphone កំពុងតែដាក់នៅលើជើងទម្រទូរស័ព្ទប្រើក្នុងរថយន្ត ស្រាប់តែផ្ទុះឆេះឡើងជាមួយនឹងផ្កាភ្លើងពណ៌ស និងសំលេងផ្ទុះតិចៗ។ ក្រោយមក Dylan បានអាប់
ឡូតរូប និងផ្តល់ជាយោបល់ខ្លះនៅក្នុងអ៊ីនធើណេត។ គាត់បានចែករំលែកថា: "វាមិនអាចកំនត់ថា ជា
កំហុសរបស់ទូរស័ព្ទឡើយ។ រឿងនេះអាចមកពីការគួបផ្សំគ្នារវាងជើងទម្រសំរាប់ដាក់ទូរស័ព្ទ និងប្រ-
ព័ន្ធភ្លើងនៅក្នុងរថយន្ត"។
ជាបទពិសោធន៍ដែលបានជួបផ្ទាល់ កាលពីប៉ុន្មានខែមុននេះ ទូរស័ព្ទ iPhone 4 របស់បងប្រុសខ្ញុំក៏
បានជួបបញ្ហាមួយគឺសាកថ្មលែងចូល បន្ទាប់ពីគាត់តែងតែដោតសាកថ្មនៅក្នុងរថយន្ត។ ក្រោយមក
គាត់ក៏ឲ្យខ្ញុំយកទៅជួសជុល។ ខ្ញុំបានយកទៅជួសជុលពីរកន្លែង ទីមួយនៅហាងលក់ទូរស័ព្ទដៃ ហាក់
សែ កន្លែងដែលគាត់បានទិញទូរស័ព្ទ និងទីពីរគឺ ក្រុមហ៊ុន i One (ក្រុមហ៊ុនដែលលក់ និងជួសជុល
តែផលិតផល Apple) ជាលទ្ធផលមិនអាចជួសជុលបានឡើយ។ ដូច្នេះ ខ្ញុំសូមផ្តល់ជាយោបល់ថា
បើសិនជាអាចចៀសវាងបាន សូមអ្នកទាំងអស់គ្នា កុំយកទូរស័ព្ទស៊េរីទំនើបទៅសាកថ្មក្នុងរថយន្ត
រឺធ្វើអ្វីដែលអាចឲ្យប្រព័ន្ធភ្លើងក្នុងរថយន្តអាចឆ្លងចូលទូរស័ព្ទបាន ដើម្បីចៀសវាងរឿងអាក្រក់ធ្វើឲ្យ
ទូរស័ព្ទជាទីស្រលាញ់របស់អ្នកខូចដោយចៃដន្យ៕
ដោយ៖ សិលា
ប្រភព៖ k14