CamNews

ទូរស័ព្ទ 

ទូរស័ព្ទឆ្លាតវៃ "iPhone" របស់ជនជាតិកូរ៉េខាងជើង នាំចូលពីចិន?

ទន្ទឹមនឹងស្មាតហ្វូនដែលត្រូវបានគេយកចិត្តទុកដាក់បំផុត ក្នុងពិភពលោក គឺ iPhone 6 នៅកូរ៉េ
ខាងជើងឯណោះវិញ ស្មាតហ្វូនតែមួយគត់ ដែលត្រូវបានរដ្ឋាភិបាលទទួលស្គាល់ មានឈ្មោះថា
Pyongyang Touch។

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ធ្វើទស្សនកិច្ចរោងចក្រផលិតស្មាតហ្វូនរបស់ប្រទេស
នេះ។ ប៉ុន្ដែ ប្រភពខ្លះថា នេះគ្រាន់តែជាស្មាតហ្វូនដែលនាំចូលពីប្រទេសចិនតែប៉ុណ្ណោះ។ (រូប ៖
Reuters)

 

រដ្ឋាភិបាលកូរ៉េខាងជើង បានបញ្ចេញស្មាតហ្វូនមួយម៉ូដែល កាលពីឆ្នាំ ២០១៣ ដែលមានឈ្មោះ
ថា Arirang ។ ផលិតផលនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android ដែលត្រូវបានគេកែ
សម្រួលស៊ីជម្រៅ។ កំណែថ្មីរបស់ Arirang មានឈ្មោះថា Pyongyang Touch មានច្រើនពណ៌
និងមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹង iPhone 3G ។

នៅកូរ៉េខាងជើង អ្នកប្រើប្រាស់ មិនត្រូវបានអនុញ្ញាតឱ្យប្រើអ៊ីនធឺរណែតនោះទេ ប៉ុន្ដែអាចប្រើ
ប្រព័ន្ធ Intranet (ផ្ទៃក្នុង) ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ប្រព័ន្ធ 3G នៅកូរ៉េខាងជើង ក៏ទើប
តែត្រូវបានទទួលស្គាល់ កាលពីឆ្នាំ ២០១៣។ iPhone ត្រូវបានគេហាមមិនឱ្យលក់នៅ ក្នុងប្រទេស
កូរ៉េខាងជើង ទៅតាមការដាក់ទណ្ឌកម្មអន្តរជាតិ។ យ៉ាងនេះក្ដី បើទោះជាត្រូវបានអនុញ្ញាត គេ
ក៏មិនសង្ឃឹមថា iPhone នឹងត្រូវបានរដ្ឋាភិបាលទទួលស្គាល់នោះដែរ។

នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់រោងចក្រផលិតទូរស័ព្ទ Arirang កាលពីឆ្នាំទៅ មេដឹកនាំ Kim
Jong Un បានសរសើរមិនដាច់ពីមាត់ ចំពោះកម្មករនៅទីនេះថា “ពិតជាមានការច្នៃប្រឌិតខ្ពស់
និងស្រឡាញ់ប្រទេសជាតិ”។ Kim Jong Un ថ្លែងថា ៖ “ពិតជាអស្ចារ្យខ្លាំងណាស់ នៅពេលបាន ឃើញទូរស័ព្ទដែលត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាក្នុងស្រុក”។

ទោះយ៉ាងណាក៏ដោយ ទំព័រ blog មួយរបស់ជប៉ុន អះអាងថា បណ្ដាស្មាតហ្វូនដែលនិយាយខាង
លើ គឺសុទ្ធតែជាផលិតផលដែលនាំចូលពីប្រទេសចិន។ មកដល់ពេលនេះ គេមិនទាន់ដឹងថា
ស្មាតហ្វូនខាងលើនេះ មានប៉ុន្មានគ្រឿងនោះទេ ប៉ុន្ដែ គេអាចជឿបានថា ស្មាតហ្វូនទាំងនេះ ជា ផលិតផលសម្រាប់តែវណ្ណៈខ្ពស់នៃប្រទេសកូរ៉េខាងជើង តែប៉ុណ្ណោះ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider/nknews


Tags: Intranet Pyongyang Touch Kim Jong Un