CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple បានជ្រើសរើសអេក្រង់ទំហំ 4,8 inch សម្រាប់ iPhone 6 ?

ជាមួយនឹងអេក្រង់ទំហំឡើងដល់ 4,8 inch, iPhone 6 នឹងមានអេក្រង់ជិតស្មើជាមួយនឹង បណ្តា ផលិតផលលំដាប់កំពូលដែលប្រើ Android ហើយ ជាទូទៅមានទំហំនៅចាប់ពី 5 ដល់ 5,2 inch។

ថ្មីៗនេះ អ្នកវិភាគ Timothy Arcuri របស់ Cowen & Company ស្រាប់តែធ្វើការកំណត់បញ្ជាក់មួយ ដូចជាច្បាស់យ៉ាងខ្លាំង ដោយបានឲ្យដឹងថា Apple បានសម្រេចចិត្តជ្រើសរើសយក ទំហំអេក្រង់ សម្រាប់ iPhone ជំនាន់ថ្មីហើយ។ ឧបករណ៍នេះ នឹងមានប្រើប្រាស់អេក្រង់ទំហំ 4,8 inch ពេលវា បង្ហាញខ្លួនជាផ្លូវការ។

បើតាម GSMArena, ព័ត៌មានខាងលើត្រូវបានចចាមអារាម លេចឮចេញមកក្រៅ ពីកន្លែងផ្គត់ផ្គង់ ឧបករណ៍គ្រឿងផ្សំដល់ Apple។ ក្រៅតែពីមានអេក្រង់ធំ iPhone ជំនាន់ថ្មី នឹងមាន Support នូវ Wi-Fi 802.11ac រួមជាមួយនឹងការធ្វើកំណែឲ្យកាន់តែប្រសើរឡើងស្តីពី Softwares នៅក្នុងវើហ្សិន iOS បន្ទាប់។

ព័ត៌មានស្តីពីរឿងដែល Apple បង្ហាញនូវគំរូ iPhone អេក្រង់ធំជាងមុន គឺបានលេចឮជាយូរមក ហើយ។ ក្រៅតែពី iPhone 6, Apple ត្រូវបានគេឲ្យដឹងថា នឹងបង្ហាញនូវគំរូ iPhablet មួយទៀត ដែលមានបំពាក់អេក្រង់ដល់ទៅ 5,7 inch។

បើតាមទម្លាប់ Apple នឹងធ្វើការប្រកាសបង្ហាញ iPhone ថ្មីនៅក្នុងខែ កញ្ញា ជារៀងរាល់ឆ្នាំ។ ជាក់ស្តែង តាមរបាយការណ៍ថ្មីមួយ (ចចាមអារាម) បានបញ្ជាក់ថា Apple នឹងធ្វើការជុំរុញល្បឿន ពេលវេលា នៃការបង្ហាញផលិតផលថ្មី មកនៅក្នុងខែមិថុនា ខាងមុខនេះវិញ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Apple 4.8 inch screen iPhone 6 Smartphone Hightech