CamNews

បច្ចេកវិទ្យា 

គំរូរចនាម៉ូដ Nokia Phi ប្រើ Windows Phone 8?

កាលពីម្សិលមិញ គេបានឃើញនូវព័ត៌មានចចាមអារាមពី Nokia ដែលអាចធ្វើការដាក់
បង្ហាញនូវទូរស័ព្ទពីរស៊េរីគឺ Arrow និង Phi
ក្នុងពិធីមួយដែលប្រារព្ធនៅថ្ងៃទី5/9 ខាង
មុខនេះ ប៉ុន្តែរូប
រាងរបស់វាយ៉ាងណានោះ គឺត្រូវលាក់ជាសម្ងាត់។

ថ្មីៗនេះគេហទំព័រ Liveside បានបង្ហាញនូវរូបភាពមួយចំនួន ត្រូវបានគេកំនត់ថាជារូបភាពនៃគំរូ
រចនាម៉ូដស៊េរីទូរស័ព្ទ "Phi" បាន Nokia ដាក់សំណើឡើងទៅ USPTO កន្លងទៅនេះ។ តាមគំរូ
ការរចនាម៉ូដទូរស័ព្ទនេះ គឺមានរាងស្រដៀងនឹង Lumia 900 ទាំងរូបសណ្ឋានមួយចំនួន, រូបរាង
ជ្រុងៗនៅផ្នែកគែមៗ, ទីតាំងនៃប៊ូតុងសំលេង, ប៊ូតុង lockscreen ក៏ដូចជា cameraនិងអំពូល Flash
LED, អេក្រង់មានរាងរាបស្មើ ផ្ទុយពីព័ត៌មានដែលថាអេក្រង់វានឹងមានរាងកោងកាលពីមុននេះ។

ផ្នែកខាងមុខរបស់ Lumia 800/900 ប្រៀបធៀបជាមួយគំរូរចនាម៉ូដរបស់ Nokia Phi



ខាងលើគឺជាបណ្តាចំនុចដែលស្រដៀងគ្នា ចំណែកចំនុចខុសគ្នាដែលងាយមើលឃើញបំផុតនោះ
គឺទូរស័ព្ទនេះមាន Speaker ពីរនៅខាងក្រោម ក្នុងនោះទីតាំងរន្ធ microUSB ត្រូវបានប្តូរមកដាក់នៅ
ផ្នែកខាងក្រោម និងរន្ធដោតកាសប្តូរមកដាក់នៅកណ្តាលផ្នែកខាងលើនៃទូរស័ព្ទ ដែលខុសគ្នាទាំង
ស្រុងពី Lumia 900។

រូសណ្ឋានរបស់ "Nokia Phi" នេះក៏ត្រូវបានធ្វើការអាប់ហ្គ្រេដច្រើនគួរកត់សំគាល់ដូចជា បំពាក់នូវអេ-
ក្រង់ទំហំ 4,7" Super AMOLED, កំរិតពន្លឺ 1280x720, CPU Dual Core Qualcomm 1,5Ghz, Support
4G LTE, NFC, មានរន្ធដាក់មេម៉ូរីបន្ថែមប្រភេទ microSD, អាចភ្ជាប់ NFC៕

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: the design of Nokia Phi Windows Phone 8 smartphone hightech