CamNews

ផលិតផលថ្មី 

ហាងលក់ទូរស័ព្ទ អប្សរា (Apsara Mobile) មានលក់កាមេរ៉ាបំពាក់ ក្នុងរថយន្តដ៏ទំនើបម៉ាក EYECAM GS50

ភ្នំពេញ ៖ EYECAM GS50 គឺជាកាមេរ៉ាសម្រាប់ បំពាក់ជាមួយរថយន្តស៊េរីថ្មី ងាយស្រួលក្នុងការ
ប្រើប្រាស់ ដោយចាប់បានរូបភាពនៅកម្រិតធំបំផុត 1280 x 480 ភិចសែល ជាមួយនឹងកាមេរ៉ាទំហំ
២មេហ្គាភិចសែល។

ឧបករណ៍មួយនេះ ផលិតឡើងតាមលក្ខណៈស្ដង់ដា ដោយបានបញ្ចូល ៥ភាសាសម្រាប់ប្រើប្រាស់
ដែលនៅក្នុងនោះមានភាសាចិន អង់គ្លេស រុស្សី ជប៉ុន និងកូរ៉េ។ លោកអ្នកអាចថត យកនូវសកម្ម
ភាពបានជាប្រភទេ H.264 MOV ដោយ EYECAM GS50 បានបំពាក់មកជាមួយនូវមេម៉ូរ៉ីទំហំ 64GB
ព្រមទាំងថតបានសំឡេង ច្បាស់ល្អថែមទៀតផង។ លើពីនេះ EYECAM GS50 មិនត្រឹមតែអាចថត
ជា វីដេអូប៉ុណ្ណោះទេ វាថែមទាំងមានសមត្ថភាពអាចថតជារូបភាព ហើយអាចធ្វើការបញ្ចូលចេញ
មកក្រៅតាមរយៈរន្ធ USB ដោយអាចភ្ជាប់ជាមួយនឹងឧបករណ៍ TV cable, Romote controller និង
HDMI។

គួរបញ្ជាក់ផងដែរថា EYECAM GS50 អាចធ្វើការសាកថ្មីបានតាមរយៈ Charger របស់រថយន្តផង
ដែរ។ លោកអ្នកចង់ បានកាមេរ៉ា ដ៏ទំនើបនេះយកមកប្រើ អាច ទាក់ទង ហាងលក់ទូរស័ព្ទអប្សរា
តាមរយៈ ទូរស័ព្ទលេខ៖ 015 812 888៕

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: eyecam gs50 hightech car camera