តាមកាសែត Financial Times, Google អាចនឹងកំពុងស្រាវជ្រាវ នាឡិកាដៃឆ្លាតវៃផ្ទាល់ខ្លួនមួយ។
ឧបករណ៍នេះ ត្រូវបានអភិវឌ្ឍដោយក្រុម Android, គឺមិនមែននៅ បន្ទប់ពិសោធន៍ X ដូច Google
Glass ទេ។
គំរូនាឡិកាដៃនេះ នឹងមានដំណើរការដូចជាអ្នកជំនួយការមួយដល់បណ្តាទូរស័ព្ទ Android ដែរ
ដូចទៅនឹង គំនិតច្នៃប្រឌិតរបស់ Sony SmartWatch, Pebble រឺ i'm Watch។ តាមប្រភពរបស់
Financial Times បានឲ្យដឹងថា សកម្មភាពរបស់ Google គឺពិតជាមិនពាក់ព័ន្ធអ្វីទាំងអស់នឹងរឿង
ដែល Samsung បានបង្ហើបថាកំពុងធ្វើការអភិវឌ្ឍន៍ smartwatch នោះទេ។
កាលពីឆ្នាំមុន Google ធ្លាប់បានចុះឈ្មោះធ្វើប័ណ្ណប៉ាតង់មួយ ដែលទាក់ទងទៅនឹងឧបករណ៍បច្ចេក
វិទ្យាដែលអាចពាក់លើមនុស្សបាន។ ឯកសាររបស់ក្រុមហ៊ុន បានរៀបរាប់ពីនាឡិកាឆ្លាតវៃមួយជា
មួយអេក្រង់ Flip ពីរ, Interface អ្នកប្រើប្រាស់ដោយភ្នែក រួមជាមួយនឹងកាមេរ៉ា។ នេះអាចជាកត្តា
ចំបងមួយដល់ព័ត៌មានដែល Financial Times ផ្សាយចេញ។
បច្ចុប្បន្ន នៅមិនទាន់ច្បាស់ថា ពេលណា smartwatch របស់ Google នឹងបង្ហាញខ្លួន។ ជាក់ស្តែង វា
អាចនឹងបង្ហាញខ្ឡួន ទន្ទឹមពេលនឹងការបង្ហាញខ្លួននៃនាឡិកា របស់ Apple, Samsung ៕
ដោយ៖ សិលា
ប្រភព៖ TTE