ក្រុមហ៊ុន Nokia និងក្រុមហ៊ុន Carl Zeiss ថ្ងៃនេះបានប្រកាសអំពីកិច្ចសហការគ្នាជាដៃគូផ្តាច់មុខ ដែលកន្លងមកបានសហការគ្នាបង្កើតបានជាទូរស័ព្ទកាមេរ៉ាល្អផ្តាច់គេមួយចំនួនដោយរាប់បញ្ចូល
ទាំង Nokia N8 និង Nokia 808 PureView ផង។
ស្មាតហ្វូន Nokia 808 PureViewមានកញ្ចក់អុបទិក Carl Zeiss និងប្រើប្រាស់បច្ចេកវិទ្យាចាប់រូបភាព
បានច្បាស់និងស្អាតល្អក្រោមការអភិវឌ្ឍន៍ឡើងដោយ Nokia។
លោកស្រី Jo Harlow នាយកផ្នែកស្មាតហ្វូនរបស់ Nokia បានមានប្រសាសន៍ថា ៖ Carl Zeiss គឺជា
ដៃគូ ដ៏សំខាន់មួយនៅក្នុងការបង្កើតទូរស័ព្ទកាមេរ៉ា PureViewទីមួយរបស់ Nokia ។ កិច្ចសហការជា
បន្តបន្ទាប់រវាង Nokia និង Carl Zeiss នឹងនាំមកនូវការច្នៃប្រឌិតកាន់តែច្រើនឡើងថែមទៀតផ្នែកខាង
បចេ្ចកវិទ្យាថតរូប PureViewនៅក្នុងស្មាតហ្វូនទៅថ្ងៃអនាគត។
ស្របពេលជាមួយគ្នានេះ លោក Michael Kaschkeនាយកប្រតិបត្តិនៃក្រុមហ៊ុន Carl Zeiss បានលើក
ឡើងថា ៖ នៅពេលចាប់ដៃជាមួយ Nokia នាគ្រាដំបូង គឺនៅឆ្នាំ ២០០៥ យើងមានបំណងជំរុញឲ្យមាន
ការថតរូបតាមរយៈទូរស័ព្ទដៃ។ ៧ ឆ្នាំកន្លងទៅនេះ កិច្ចសហការរបស់យើងមានដំណើរការប្រកប
ដោយភាពជោគជ័យ ហើយយើងមានមោទនភាពចំពោះការច្នៃប្រឌិត និងផលិតផលទាំងឡាយដែល
លេចចេញជារូបរាងឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ។ ថ្ងៃនេះយើងអបអរសាទរចំពោះ
ការពង្រីកកិច្ចសហការរបស់យើងជាមួយនឹងបច្ចេកវិទ្យាថ្មីដែលជាគំរូដ៏ល្អមួយយ៉ាងពិតប្រាកដនៅក្នុង
វិស័យនេះ៕
ប្រភព៖ Nokia