CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia នឹងឈប់លក់ទូរស័ព្ទ Symbian នៅចុងឆ្នាំនេះ ជារៀងរហូត

បើទោះបីជាធ្លាប់មានឈ្មោះល្បី និងទទួលបានជោគជ័យ ក្នុងអតីតកាល ប៉ុន្តែសំរាប់ពេលបច្ចុប្បន្ន
នេះ Symbian ត្រូវបានចាត់ទុកជា ប្រព័ន្ធប្រតិបត្តិការមួយ ដែលបានស្លាប់ទៅហើយ ហើយស៊េរី
ទូរស័ព្ទចុងក្រោយ នឹងត្រូវបាន Nokia បញ្ចេញលក់ឲ្យអស់ក្នុងរដូវវិស្សមកាលនេះ មុនពេលដែល
ខ្លួនបញ្ឈប់ការលក់ជាផ្លូវការ។ នេះគឺជាព័ត៌មានដែល The Financial Times ចុះផ្សាយ ជាមួយពេល
វេលាកំណត់យ៉ាងច្បាស់លាស់ នៅរដូវវិស្សមកាល ចុងឆ្នាំនេះ។ Nokia នឹងបញ្ឈប់ការលក់ទូរស័ព្ទ
ប្រើ Symbian ទាំងស្រុង ហើយផ្តោតអារម្មណ៍តែក្នុងការអភិវឌ្ឍន៍ ផលិតស៊េរីស្មាតហ្វូន Lumia ប្រើ
Windows Phone 8 ប៉ុណ្ណោះ។

នេះពិតជាភាព ទុក្ខសោកមួយសំរាប់ Nokia ក៏ដូចជាអ្នកដែលធ្លាប់ជក់ចិត្តជាមួយ Symbian ប្រព័ន្ធ
ប្រតិបត្តិការមួយ ដែលត្រូវបានក្រុមហ៊ុនផលិតជាច្រើនប្រើប្រាស់មុនពេលដែលត្រូវបាន iOS និង
Android  វាយផ្តួលវា។

Nokia បានទទួលស្គាល់ថា Symbian គឺជាប្រព័ន្ធប្រតិបត្តិការមួយ ដែលពិបាកក្នុងការអភិវឌ្ឍ ដោយ
បានឲ្យដឹងថា ពួកគេត្រូវបានចំណាយពេលអស់ដល់ទៅ ២២ ខែ សំរាប់បញ្ចេញទូរស័ព្ទប្រើ Symbian
ដំបូងគេលក់នៅលើទីផ្សារ ក្នុងពេលដែលជាមួយ Windows Phone ប្រើពេលមិនដល់កន្លះឆ្នាំផង ។

ស្មាតហ្វូនប្រើ Symbian ចុងក្រោយគេដែល Nokia បានបង្ហាញណែនាំនោះគឺ 808 PureView ជាមួយ
កាមេរ៉ា PureView 41MP។ នៅក្នុងត្រីមាសទី១ ទូរស័ព្ទប្រើ Symbian ដែលបានលក់ចេញនៅលើទី
ផ្សារមានចំនួនតែ ៥០០ពាន់ គ្រឿងប៉ុណ្ណោះ ក្នុងពេលដែល ស៊េរីទូរស័ព្ទ Lumia លក់បាន ៥,៦ លាន
គ្រឿង ឯណោះ។

លាហើយ លាជារៀងរហូត Symbian!!!

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Nokia Symbian phone hightech