CamNews

ទូរស័ព្ទ 

Huawei Honor 7 បង្ហាញជាផ្លូវការ! មកទាំងព្រម ជាមួយរូបរាង និងលក្ខណៈសម្បត្តិ ម៉ាអ៊ែម (មានវីដេអូ)

នៅក្នុងព្រឹត្តិការណ៍សារព័ត៌មានមួយ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃនេះតែម្តង ក្រុមហ៊ុន Huawei បាន ធ្វើការប្រកាសបង្ហាញជាផ្លូវការ នូវស្មាតហ្វូន Huawei Honor 7 ជាមួយនឹងការរចនាម៉ូតសំបកធ្វើពី លោហធាតុមិនអាចដោះបាន ពិតជាស្អាត និងគួរឲ្យទាក់ទាញចិត្តអ្នកប្រើប្រាស់។ 

អាន៖ លេចធ្លាយរូបភាព និងលក្ខណៈសម្បត្តិរបស់ Galaxy Note 5 រួមជាមួយសំបកការពារតួ

Huawei Honor 7​ ត្រូវបានរចនាឡើងជាមួយនឹងសំបកធ្វើពីលោហធាតុមិនអាចដោះបាន និងដាក់ ចេញមកមានបីម៉ូដែលផ្សេងគ្នា ដែលក្នុងនោះរួមមាន ម៉ូដែលស៊ីមមួយ មានទំហំអង្គចងចាំ 16GB, ម៉ូដែលស៊ីមពីរ មានទំហំអង្គចងចាំ 16GB និង មួយម៉ូដែលទៀត ប្រើស៊ីមពីរ មានទំហំអង្គចងចាំ 64GB ហើយទាំងបីម៉ូដែលនេះ សុទ្ធតែគាំទ្រតំណភ្ជាប់ LTE ល្បឿនលឿនទាំងអស់។

ក្រៅពីតួខ្លួនធ្វើពីអាលុយមីញ៉ូម Huawei Honor 7​ បានបំពាក់នូវអេក្រង់ទំហំ ៥.២ អ៊ីន កំរិតរីសូលុយ ហ្សិន 1080p កំរិតដង់ស៊ីតេភិចស្យែល 423 ppi។ ទាំងបីម៉ូដែលសុទ្ធតែប្រើប្រាស់អង្គដំណើរការ 64-bit Kirin 935 ផលិតដោយក្រុមហ៊ុនផ្ទាល់ ដែលរួមមាន Quad Core Cortex-A53 2.2 GHz និង Quad Core​ Cortex-A53 1.5 GHz ស្ថិតលើមូលដ្ឋាន big.LITTLE និងមាន chip ក្រាហ្វិក Mali-T628។

អាន៖ ទស្សនា iPhone 7 អេក្រង់ធំស្ទើរគ្មានគែម មានច្រើនពណ៌ ស្អាតប្លែកខុសពី iPhone ជំនាន់មុនៗ (មានវីដេអូ)

Honor 7 ក៏បានបំពាក់មកជាមួយនូវទំហំ RAM 3GB និងអាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD, Sensor ស្គែនក្រយៅដៃ។ Honor 7 មានខ្នាតវិមាត្រ 143,2 x 71,9 x 8,5mm និងទម្ងន់ 157 g។

បើទោះបីជាមានតំលៃសមរម្យ ប៉ុន្តែ Huawei Honor 7 នៅតែធ្វើឲ្យអ្នកចូលរួមព្រឹត្តិការណ៍បង្ហាញនេះ មានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការដែលក្រុមហ៊ុនបានបំពាក់ដល់ស្មាតហ្វូនថ្មីរបស់ខ្លួន នូវ កាមេរ៉ាក្រោយទំហំឡើងដល់ 20 MP Autofocus។ ជាក់ស្តែង កាមេរ៉ាក្រោយរបស់ Huawei Honor 7 ប្រើប្រាស់ Sensor រូបភាពរបស់ Sony ជាមួយនឹង aperture F2.0 កញ្ចក់ឡែន (Len) ៦ស្រទាប់ និង បានការពារដោយលោហធាតុ Sapphire ដ៏រឹងមាំ។ ក្នុងនោះ កាមេរ៉ាមុខរបស់ស្មាតហ្វូនមានទំហំ 8 MP អាចថតរូប Selfie បានច្បាស់ល្អជាមួយនឹងទំហំមុំធំទូលាយ។

អាន៖ ចង់ដឹងទេថា iPhone ប៉ុន្មានគ្រឿងទើបអាចទប់ជាប់ គ្រាប់ដែលបាញ់ចេញពីកាំភ្លើង AK-74? (មានវីដេអូ)

ស្មាតហ្វូនបានបំពាក់មកជាមួយនូវបណ្តាតំណភ្ជាប់ FC, Wi-Fi 802.11a/b/g/n/ac (2.4-5Ghz), Bluetooth 4.1, A-GPS, GSM, WCDMA, LTE។​ Huawei Honor 7 មានថ្មមួយគ្រាប់ថាមពល 3100 mAh ជាមួយនឹងបច្ចេកវិទ្យាពិសេសដែល អាចជួយសាកថ្មបានឆាប់ពេញ ក្នុងអំឡុងរយះពេល ១ម៉ោង និង២៥នាទី និងសាកថ្មឆាប់រហ័សបាន 50% ក្នុងរយះពេល តែ៣០នាទី។ ស្មាតហ្វូនដ៏ទាក់ទាញនេះ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop ជាមួយនឹង interface EMUI 3.1។

ស្មាតហ្វូនដ៏ទំនើបខាងលើនឹងដាក់លក់ក្នុងតម្លៃ 322 USD សម្រាប់ម៉ូដែលស៊ីមមួយ 16 GB, 355 USD សម្រាប់ម៉ូដែលស៊ីមពីរ 16 GB 2 និងមានតម្លៃ 400 USD សម្រាប់ម៉ូដែលស៊ីមពីរ 64 GB៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, vreview


Tags: Huawei honor 7 Smartphone Hightech