CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទីផ្សារភាគហ៊ុនរបស់ iPhone កាន់តែធ្លាក់ចុះ

iPhone កំពុងតែចាប់ផ្តើម បាត់បង់ទីផ្សារភាគហ៊ុននៅប្រទេសចិន។ តាមប្រភពពីក្រុមហ៊ុនស្រាវ
ជ្រាវ Canalys, Smartphone របស់ Apple ដណ្តើមបានទីផ្សារភាគហ៊ុនប្រហែល 5% ក្នុងត្រីមាស
ទី II ទើបកន្លងទៅនេះ គឺថយពីចំនួន 9% បើប្រៀបជាមួយឆមាសមុន។

គេហទំព័រ PhoneArena បានឲ្យដឹងថា 5% គឺជាកំរិតទីផ្សារភាគហ៊ុនទាបជាងគេបំផុតរបស់ Apple
នៅប្រទេសចិន គិតចាប់ពីឆមាសទី IV ឆ្នាំ 2010 មក។ សព្វថ្ងៃ Samsung កំពុងឈរលំដាប់លើគេ
ជាមួយទីផ្សារភាគហ៊ុន 18% ។ ដោយសារតែមានការ Support ពីបណ្តាប្រព័ន្ធទូរស័ព្ទចល័តដូចជា
China Unicom បណ្តាគំរូស្មាតហ្វូនស៊េរីមធ្យម និងទាបរបស់ ZTE និង Lenovo កំពុងតែដណ្តើម
បានទីផ្សារភាគហ៊ុនច្រើនជាង Apple។ ជាក់ស្តែងបរិមាណលក់ចេញរបស់ Xiaomi នៅក្នុងត្រីមាស
ទី II ក៏ទើបតែយកឈ្នះ iPhone ដែរ ហើយលោតឡើងឈរនៅចំណាត់ថ្នាក់ទី 6 គឺឡើងបានពីរថ្នាក់
បើប្រៀបជាមួយឆមាសមុន។

អ្នកជំនាញស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន Canalys, លោក Nicole Feng បានឲ្យដឹងថា បញ្ហារបស់
Apple គឺ iPhone លែងសមស្របជាមួយទីផ្សារប្រទេសចិនទៀតហើយ។ តម្រូវការរបស់ទីផ្សារនេះ
គឺមានច្រើនជាមួយ បណ្តាស្មាតហ្វូនស៊េរីទាប និងស៊េរីមធ្យម៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VReview


Tags: iPhone market share decline china smartphone apple hightech