CamNews

ព័ត៌មានបច្ចេកវិទ្យា 

គំរូ Concept Nokia Normandy ប្រើប្រព័ន្ធប្រតិបត្តិការ Android តំលៃថោក ដ៏ស្អាត

កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកតាមដានព័ត៌មាន ស្តីពីពិភពបច្ចេកវិទ្យា (និយាយរួម) តាមដាន ព័ត៌មានស្តីពីទូរស័ព្ទ (និយាយដោយឡែក) បានមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែល គេហទំព័របច្ចេកវិទ្យាជាច្រើន បានចុះផ្សាយនូវព័ត៌មានមួយ និយាយថា Nokia កំពុងតែ ធ្វើពិសោធទូរស័ព្ទតំលៃថោកមួយ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ។

ភ្ញាក់ផ្អើល ដោយសារតែ តាំងពីដើមមកហើយ Nokia មិនដែលបំពាក់ Android ក្នុងទូរស័ព្ទណា មួយ របស់ខ្លួនឡើយ ហើយមួយវិញទៀត Nokia និង Microsoft ក៏ជិតនឹងបញ្ចប់ ដំណើរការទិញ លក់ជាមួយគ្នា ក្នុងពេលឆាប់ៗខាងមុខនេះហើយ ហេតុអ្វីបានជា Nokia បែរជាចង់បំពាក់ Android ក្នុងទូរស័ព្ទស៊េរីក្រោយ? តើខាង Microsoft ដែលជាម្ចាស់ (ក្រោយពីការទិញលក់ ចប់ សព្វគ្រប់) អនុញ្ញាត ឲ្យដំឡើងប្រព័ន្ធប្រតិបត្តិការផ្សេង ដែលជាគូប្រជែង Window Phone របស់ ខ្លួនដែរ ឬទេ? នេះគឺជាចម្ងល់មួយចំនួន ដែលអ្នកតាមដាន ព័ត៌មានបច្រកវិទ្យា ចោទជា សំណួរ ឡើង? ហើយមួយចំនួនទៀត ក៏បានសន្និដ្ឋានថា គំរូទូរស័ព្ទ Nokia ប្រើ Android នឹងមិនអាច ចេញលក់នៅ ទីផ្សារបានឡើយ ពោលខាង Microsoft នឹងមិនយល់ព្រម។

បើទោះជា គំរូស្មាតហ្វូន អាចបង្ហាញខ្លួនបាន ឬមិនបានយ៉ាងណា ក៏ដោយ នេះគឺជារឿងរវាង Nokia និង Microsoft ជាអ្នកសម្រេច ជាមួយគ្នា។ ចំណែក អ្នករចនាម៉ូត (Designer) វិញ ពួកគេ គិតតែពីការងារ ច្នៃប្រឌិត ម៉ូត អ្វីដែលខ្លួនចង់ធ្វើ។

ដោយផ្អែកតាម បណ្តាព័ត៌មានចចាមអារាម ស្តីពីគំរូទូរស័ព្ទដែលមានឈ្មោះកូដ Normandy និងរូបភាពចចាមអារាម ដែលបានលេចចេញមកនោះ PhoneDesigner បានធ្វើការស្រមៃច្នៃ ប្រឌិតចេញនូវរូបភាពដ៏ស្រស់ស្អាត ប្លែកភ្នែក ស្តីពីគំរូទូរស័ព្ទមួយនេះ។

សូមទស្សនា បណ្តារូបភាពច្នៃប្រឌិត នៃគំរូទូរស័ព្ទ Nokia ដែលប្រើ Android ដ៏ស្អាតទាក់ទាញ ខាងក្រោមនេះ ទាំងអស់គ្នា៖

នៅក្បែរ Lumia 920 (ខាងស្តាំ) ប្រើ Window phone

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងទៀត៖

- រថយន្តក្រុង ជាមួយនឹងជញ្ជាំងសងខាង ជាអេក្រង់ LCD ដ៏ស្អាតប្លែកភ្នែក (មានវីដេអូ)
- ការពិត ៦យ៉ាងដែលធ្វើឲ្យភ្ញាក់ផ្អើល ស្តីពី ពិភពបច្ចេកវិទ្យា

- Sony បង្ហាញខ្លួន USB 2-in-1 សម្រាប់ smartphone និង tablet Android


ដោយ៖ សិលា
រូបភាព៖ PhoneDesigner


Tags: Nokia Normandy concept Android cheap price smartphone hightech