អ៊េស្ពូ,ហ្វាំងឡង់៖ ថ្ងៃនេះ Nokia ប្រកាសថាខ្លួននឹងនាំយកហ្គែមល្បីរន្ទឺទូទាំងពិភពលោក
របស់ក្រុមហ៊ុន Zynga ដោយរាប់បញ្ចូលទាំងហ្គែម Draw Something និង Zynga Poker
ផងមកដាក់ក្នុង Nokia Store សម្រាប់ទាញយកមកលេងក្នុងទូរស័ព្ទNokia Asha Touch
នៅក្នុងត្រីមាសទី៣ នាឆ្នាំ២០១២ នេះ។
ក្នុងចំណោមហ្គែមដ៏ច្រើនទាំងនោះហ្គែមដែលមានឈ្មោះថា Draw Something និង Zynga Poker
នឹងមានដាក់ជូនឲ្យទាញយកដោយឥតគិតថ្លៃ។
សេចក្តីប្រកាសខាងលើ គឺជាសក្ខីភាពនៃការប្តេជ្ញារបស់ Nokia ក្នុងការផ្តល់នូវ ”កម្មវិធីហ្គែមទូរស័ព្ទ”
សំខាន់ៗជូនអ្នកប្រើប្រាស់ទូរស័ព្ទដៃធម្មតា ក៏ដូចជាទូរស័ព្ទសែស្រលាយ Asha ដែរ។ រយៈពេល
កន្លងមកម្ចាស់ Nokia Asha ទទួលបានភាពរីករាយនឹងលេងហ្គែមជាច្រើនប្រភេទរួចមកហើយ តាម
រយៈការចងសម្ព័ន្ធភាពរវាង Nokia និងក្រុមហ៊ុនហ្គែមធំៗលើពិភពលោកដូចជា EA, Gameloft, Rovio,
NAMCO BANDAI ។
Nokia និង Zyngaសហការគ្នានាំយកហ្គែមល្បីៗមកដាក់ក្នុង Nokia Asha Touch
លោក BryanBiniak ប្រធានផ្នែកសហប្រតិបត្តិការនិងអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទពិភពលោកបានលើក
ឡើងថា ៖ យើងរីករាយណាស់ដែលអាចបន្ថែមហ្គែមល្បីៗច្រើនទៀតចូលទៅក្នុងទូរស័ព្ទ Nokia
ស៊េរី Asha ដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែទទួលបានភាពរីករាយកាន់តែច្រើន។ យើងមានផលិត-
ផលរចនាល្អ ដាក់ ហ្គែម ពោលគឺយើងកំពុងតែឆ្លើយតបទៅតាមអ្វីដែលអ្នកប្រើប្រាស់ត្រូវការនា
ពេលបច្ចុប្បន្ននេះ។
ផលិតផល Nokia Asha Touch បានត្រូវរចនាឡើងយ៉ាងល្អប្រណីត មានដំណើរការលឿន និងផ្តល់
នូវបទពិសោធន៍ប្រើប្រាស់គួរឲ្យចាប់អារម្មណ៍។ បច្ចុប្បន្ននេះ Nokia Asha Touch មានពីរម៉ូដែលគឺ៖
១. Nokia Asha 311 មាន Touch រលូនល្អ, ទ្រទ្រង់បណ្តាញ 3.5G និងប្រព័ន្ធ Wifi, មាន Processor
1GHz ដែលជំរុញឲ្យទូរស័ព្ទដំណើរការលឿន។
២. Nokia Asha 305 ជាទូរស័ព្ទស៊ីមពីរ អាចប្តូរស៊ីមដោយពុំចាំបាច់បិទទូរស័ព្ទ Nokia ។
ដោយ៖ សិលា
ប្រភព៖ NOKIA