បើយោងតាមប្រភពព័ត៌មានរបស់ Bloomberg ចាប់ពីខែកក្កដាទៅ បណ្តាអ្នកផ្គត់ផ្គង់របស់ Apple នៅ ប្រទេសចិន នឹងចាប់ផ្តើមធ្វើការផលិតស្មាតហ្វូនពីរម៉ូដែលរបស់ iPhone ជំនាន់ថ្មី នោះគឺ iPhone មានអេក្រង់ 4.7” និង 5.5”។ ទាំងពីរម៉ូដែលនេះ អាចនឹងត្រូវបាន Apple បង្ហាញខ្លួនរួមគ្នា ក្នុងពេលតែ មួយ។
បើតាមអ្នកដែលបានផ្គត់ផ្គង់ព័ត៌មាននេះ បានឲ្យដឹងថា បច្ចុប្បន្ន Apple កំពុងតែធ្វើការអភិវឌ្ឍ iPhone ពីរម៉ូដែលផ្សេងគ្នា ដែលមួយនឹងមានអេក្រង់ទំហំ 4.7” ហើយបើតាមការរំពឹងទុក នឹងត្រូវ បានក្រុមហ៊ុនបង្ហាញណែនាំខ្លួននៅខែកញ្ញា ខាងមុខនេះ។ ក្នុងនោះមួយម៉ូដែលទៀត ដែលមាន អេក្រង់ទំហំ 5.5” ក៏កំពុងត្រូវបានរៀបចំផលិត និងដាក់លក់ ក្នុងពេលជាមួយគ្នាផងដែរ។ ដំបូងឡើយ មានព័ត៌មានចចាមអារាមមួយចំនួន បានឲ្យដឹងថា Apple បានជួបនូវបញ្ហាលំបាក ក្នុងការផលិត អេក្រង់ និងថ្មសម្រាប់ម៉ូដែល 5.5” ហើយពួកគេនឹងធ្វើការពន្យារពេលបង្ហាញខ្លួនផលិតផលនេះ រយះពេលពីរបីខែ បើប្រៀបជាមួយនឹងម៉ូដែល 4.7”។ ប៉ុន្តែជាក់ស្តែង នៅពេលនេះរឿងទាំងអស់ត្រូវ អស់ដោះស្រាយចប់សព្វគ្រប់។
បណ្តា iPhone ជំនាន់ថ្មី នឹងមានការរចនាម៉ូតគែមរាងមូលៗ និងមានកម្រាស់ស្តើងជាងមុន បើប្រៀប ជាមួយនឹងម៉ូដែលជំនាន់មុន។ ស្មាតហ្វូនក៏នឹងមានបណ្តា Sensor ដើម្បីធ្វើការតាមដានបញ្ហាសុខ ភាពរបស់អ្នកប្រើប្រាស់ ដូចជា វាស់ចង្វាក់បេះដូង សំពាធឈាម...។ ក្នុងនោះដែរ សម្រាប់ iOS 8 អ្នកប្រើប្រាស់ក៏អាចធ្វើការប្រើនូវបណ្តាឧបករណ៍ផ្សំ ដើម្បីធ្វើការតាមដានសុខភាព បញ្ជាបិទទ្វារ ពីចម្ងាយ ឬបិទបើកប្រព័ន្ធអំពូលភ្លើង ក្នុងផ្ទះរបស់ខ្លួន បានផងដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Bloomberg, tinhte