យោងតាមសារព័ត៌មាន Wall Street Journal បានឲ្យដឹងថា បច្ចុប្បន្ន Apple កំពុងតែធ្វើការកុម្មង់ ផលិត iPhone ជំនាន់ថ្មីប្រហែលពី ៧០ ទៅ ៨០លានគ្រឿងដែលរួមទាំងម៉ូដែល 4,7" និង 5,5" ដើម្បី រៀបចំក្នុងការបង្ហាញខ្លួន នៅក្នុងខែកញ្ញា ឆ្នាំនេះ។ នេះគឺជាចំនួន iPhone ដ៏ច្រើនបំផុតដែល Apple ធ្លាប់បានកុម្មង់ឲ្យផលិតពីដៃគូសហការ។
រូបពង្រាង iPhone 6 ជំនាន់ថ្មី ប្រៀបធៀបជាមួយ iPhone 5S (រូបភាព: MacRumors)
ដើម្បីជាការងាយស្រួល សម្រាប់ប្រិយមិត្តអ្នកអានងាយស្រួលក្នុងការប្រៀបធៀបគ្នា គឺ Apple ធ្លាប់ បានស្នើសុំឲ្យផលិត iPhone 5S និង iPhone 5C ប្រហែលពី ៥០ ទៅ ៦០លានគ្រឿង កាលពីឆ្នាំមុន ប៉ុន្តែ iPhone 5S នៅតែខ្វះផលិតផល នៅពេលវេលាចេញលក់ដំបូង។ តាមព័ត៌មានចចាមអារាម លទ្ធភាពច្រើនដែល iPhone ជំនាន់ថ្មី ត្រូវបានចាប់ផ្តើមផលិតកាលពីខែមិថុនា កន្លងទៅ។
iPhone 6 ត្រូវបានឲ្យគេដឹងថា វានឹងមានរូបរាង គែមមូលៗជាងមុន ជាមួយនឹងអេក្រង់ធ្វើពី Sapphire ដែលមានកំរិតរឹងមាំជាងអេក្រង់ Gorilla Glass របស់ Corning ទៅទៀត រីឯកាមេរ៉ាត្រូវបានធ្វើឲ្យ ប្រសើរជាងមុនផងដែរ។ ក្រៅពីនេះ នៅមានបណ្តា features ថ្មីៗមួយចំនួនទៀត សម្រាប់ប្រើរួម ជាមួយ iWatch ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ The Verge, WSJ, Tinhte