គេហទំព័រ Zdnet បានផ្សាយព័ត៌មានឲ្យដឹងថា Microsoft កំពុងតែសហការយ៉ាងសកម្មជាមួយនឹង
បណ្តាក្រុមហ៊ុន OEM ដើម្បីធ្វើការអភិវឌ្ឍន៍ បណ្តាផលិតផល Touchscreen ថ្មី មានទំហំអេក្រង់
តូចជាងមុន និងប្រើ Windows 8។ នាយកផ្នែកហិរញ្ញវត្ថុ លោក Peter Klein របស់ Microsoft បាន
ឲ្យដឹងថា អតិថិជនពិតជាសប្បាយចិត្ត នៅពេលដឹងថា ឧបករណ៍ Touchscreen Windows ជាច្រើន
ជាមួយតំលៃសមរម្យ ជិតមានលក់នៅលើទីផ្សារ។
ព័ត៌មានស្តីពីបណ្តាឧបករណ៍ជិតបង្ហាញខ្លួននេះ ត្រូវបានចុះផ្សាយ បន្ទាប់ពី Microsoft បានប្រកាស
ផ្លាស់ប្តូរពីការណែនាំ Windows 8 ដល់បណ្តា OEM កាលពីចុងខែមីនា កន្លងទៅនេះ។ ក្នុងនោះ
Windows 8 នឹងធ្វើការបំពាក់ជាមួយបណ្តាអេក្រង់ដែលបង្ហាញកំរិតពន្លឺតូចជាងមុន ដើម្បី Support
ទៅនឹង tablet 7 inch ដ៏ពេញនិយមនៅលើទីផ្សារបច្ចុប្បន្ន៕
ដោយ៖ សិលា
ប្រភព៖ VE