iPhone 6 បានបែកធ្លាយព័ត៌មានជាច្រើន មុនម៉ោងឧទ្ទេសនាមជាផ្លូវការពី Apple ចាប់ពីព័ត៌មាន
នៃលក្ខណៈសម្បត្តិ រហូតដល់រចនារូបរាង ហើយពេលនេះ គឺ រូបថតដែលថតដោយកាមេរ៉ារបស់
វា។
Rui Kee ទើបតែបានបង្ហោះនៅលើបណ្ដាញសង្គម Weibo នូវព័ត៌មានបន្ទាប់ ស្ដីអំពីម៉ូដែលស្មាត
ហ្វូន iPhone 6 ។ Rui Kee អះអាងថា iPhone 6 នឹងមានអេក្រង់ 4.7 inch រីសូលីសឹន750 x 1334
pixels ប្រហាក់ប្រហែលនឹង iPhone 5s ។
រូបភាព ថតដោយ iPhone 6
យោងតាមលទ្ធផលដែលទទួលបានពីទំព័រ benchmark GeekBench ម៉ាស៊ីននេះ ដំណើរការ
ដោយប្រូសេសឺរ 2-core 1.4GHz ហើយត្រូវគេហៅថា A8 ចំណែក RAM របស់ iPhone 6
កំណែ 4.7 inch នេះ មានត្រឹមតែ 1GB ប៉ុណ្ណោះ ពោលគឺប្រហាក់ប្រហែលនឹង iPhone 5 និង
5s ។
រូប ថត ដោយ ZTE Nubia Z7
ទន្ទឺមនឹងព័ត៌មានដូចខាងលើ Rui Kee ក៏បានបង្ហាញអំពីបណ្ដារូបថត ដែលគាត់ថតបាន ដោយ
ប្រើប្រាស់កាមេរ៉ារបស់ iPhone 6 ផងដែរ។ កាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះ មានរីសូលូសឹន
8-megapixel (3264 x 2448) និងមានភ្លើង flash ទោល (មានន័យថា មិនមាន ២ tone ដូច iPhone
5s)។
រូប ថតដោយ Galaxy S5 Prime
រូប ថតដោយ LG G3
ក្រៅពីនេះ Rui Kee ក៏បានប្រៀបធៀបនូវភាពច្បាស់ រវាងរូបថតដែលថតដោយ កាមេរ៉ា
របស់ iPhone 6 និងកាមេរ៉ារបស់បណ្ដាស្មាតហ្វូនដទៃ ដូចជា LG LG G3, Galaxy S5 Prime,
ZTE Nubia Z7 ។ នៅពេលប្រៀបធៀបជាមួយនឹង iPhone 5s គេឃើញថា iPhone 6 ផ្ដល់
រូបភាពច្បាស់ជាង និងមិនបែកពណ៌។
រូបភាពនៃអេក្រង់របស់ iPhone 6
Rui Kee បានបន្ថែមថា iPhone 6 មានទម្ងន់ប្រហែល ១២៩ក្រាម ប៉ុន្ដែ ម៉ាស៊ីននេះ មិនប្រើប្រាស់
បណ្ដាញ NFC និងមុខងារពិសេសមួយចំនួនផ្សេងទៀត។ យ៉ាងនេះក្ដី iPhone 6 ត្រូវបានApple
បន្ថែមអង្គចងចាំ ឡើងដល់ 128 GB ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider/Techradar