នៅពេលចង់បិទបើកអំពូលម្តងៗ ពិតជាមានការរំខានណាស់ដែលត្រូវក្រោកដើរទៅចុច
កុងតាក់បិទបើកនោះ។ ពេលនេះជីវិតរស់នៅនឹងមានភាពងាយស្រួលជាងមុន នៅពេល
ដែលប្រើប្រាស់អំពូលដែលអាចបញ្ជាតាមរយះ Bluetooth ដែលមានឈ្មោះថាBluetooth
Bulb (អំពូល Bluetooth)។
គំនិតច្នៃប្រឌិតថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់អ្នកប្រើប្រាស់ ពី
លទ្ធភាពអាចបញ្ជាបិទបើកអំពូលភ្លើងពីចម្ងាយ នៅក្នុងបន្ទប់គេង បន្ទប់ទទួលភ្ញៀវ ព្រោះមិនមែន
ពេលណាយើងក៏ត្រូវក្រោករត់ទៅជិតកុងតាក់ ដើម្បីបិទបើកភ្លើងនោះឡើយ។ ជាមួយឧបករណ៍
ដ៏ឆ្លាតវៃ ដែលអាចភ្ជាប់ជាមួយ Bluetooth 4.0, អ្នកអាចបិទបើកអំពូល រឺបញ្ជាឲ្យប្តូរពណ៌នៃពន្លឺភ្លើង
ក្នុងរយះចម្ងាយ 50ម៉ែត្រ គឺវាអាចបញ្ជាបានពេញបរិវេណផ្ទះ។
Bluetooth Bulb អំពូលដ៏ឆ្លាតវៃអាចបញ្ជាបិទបើកបាន តាមរយះ Bluetooth 4.0
ឧបករណ៍មួយចំនួនដែលមាន Bluetooth 4.0 និងអាចប្រើប្រាស់សំរាប់បញ្ជា Bluetooth Bulb រួមមាន
iPhone 4S, iPad 2012, Galaxy S3, DROID Razr... មិនគ្រាន់តែអាចបញ្ជាបាននូវកំរិតភ្លឺនៃបន្លឺនោះ
ទេ អំពូលនេះអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចជ្រើសរើសពណ៌នៃពន្លឺណាមួយក៏បាន ដែលមាន
ស្រាប់ក្នុងអំពូល។ បើសិនជាអ្នកចង់សន្សំសំចៃភ្លើង អ្នកអាចជ្រើសរើសយកអំពូលពណ៌ស។ ក្រុម
ហ៊ុនបានឲ្យដឹងថា ពួកគេនឹងធ្វើការដាក់លក់ផលិតផលនេះ ក្នុងអំឡុងពីរខែខាងមុខទៀត ប៉ុន្តែនៅ
មិនទាន់ប្រាប់ពីតំលៃលក់នៅឡើយទេ។
សូមទស្សនាវីដេអូពាណិជ្ជកម្មនៃ Bluetooth Bulb ខាងក្រោមទាំងអស់គ្នា !
វីដេអូ Bluetooth Bulb បញ្ជាបិទបើកបាន តាមរយះ Bluetooth 4.0
ដោយ៖ សិលា
ប្រភព៖ TTE